អាមេរិក៖ កាលពីថ្មីៗនេះ​ លោកយាយម្នាក់អាយុ៩៩ឆ្នាំ និងមកពីរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក បានទទួលស្វាគមន៍ចៅទួតទី១០០របស់គាត់ ខណៈគាត់ប៊ិះនឹងចាកចេញពីក្រុមគ្រួសារដ៏ធំ ដើម្បីធ្វើជាដូនជីនៅព្រះវិហារ។

ជាក់ស្ដែង លោកយាយ Marguerite Koller នឹងឈានចូលអាយុ១០០ឆ្នាំនារយៈពេលប៉ុន្មានខែខាងមុខនេះ ហើយគាត់ពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលទទួលបានចៅទួតទី១០០។ ហើយប្ដីរបស់គាត់បានទទួល.ម.រ.ណ.ភាពតាំងពី២០០៨ម៉្លេះ ដូច្នេះគាត់យកឈ្មោះរបស់ប្ដី Koller William ដាក់ឈ្មោះឲ្យចៅទួតទី១០០តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះ លោកយាយមានកូនចំនួន១១នាក់ ចៅ៥៦នាក់ និងចៅទួត១០០នាក់ ដែលជាបំណងរបស់គាត់តាំងពីយូរណាស់មកហើយ ក្នុងការមានគ្រួសារដ៏ធំផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr.to the owner)
រូបភាព (cr.to the owner)
រូបភាព (cr.to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]