កូរ៉េខាងត្បូង ៖ ឥទ្ធិពលរបស់ Kim Taehyung ដែលហ្វេនៗស្គាល់ជា V ក្រុម BTS មិនត្រឹមតែត្រូវបានកំណត់ចំពោះតន្ត្រី និងការសម្តែងរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែស្ទីលម៉ូដសម្លៀកបំពាក់ ឬស្ទីលផ្សេងទៀតរបស់ក៏មានឥទ្ធិពលមិនធម្មតាផងដែរ។
ជាមួយគ្នានេះដែរ តាមការពណ៌នាដោយ Vogue ថា V គឺជាម្ចាស់តំណែង Fashion ដ៏ធំបំផុតរបស់ BTS ព្រោះជាហូរហែការជ្រើសរើសសម្លៀកបំពាក់ជាច្រើនរបស់លោក តែងតែបានទទួលការចាប់អារម្មណ៍គ្រប់ទិសទី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែងថ្មីៗនេះតារាចម្រៀងឥណ្ឌូណេស៊ី Isyana Sarasvati បានបង្ហោះរូបរបស់នាងជាមួយនឹងសម្លៀកបំពាក់ដែលស្រដៀងនឹងសម្លៀកបំពាក់ដែល V បានពាក់នៅក្នុងកម្មវិធី CELINE សម្រាប់ Paris Fashion Week អំឡុងពេលបង្ហាញខ្លួនជា Judge ក្រមក្នុងកម្មវិធី 'THE VOICE ALL STARS'។
Isyana Sarasvati, a talented Indonesian singer-songwriter and a known Taehyung biased, was channeling Taehyung's look for Celine Fashion Show when she became one of the judges of The Voice All Stars Indonesia
— Taehyung Indonesia 🇮🇩 (@KTHIndonesia) August 5, 2022
•https://t.co/QIW24ld500 pic.twitter.com/099DSog4Oc
ទន្ទឹមនឹងនោះដែរក្នុងនាមជា Big Fan របស់ V ស្រាប់ Haruto សមាជិកក្រុម TREASURE ក៏ត្រូវបានគេឃើញស្លៀកស្ទីលស្រដៀងគ្នាទៅនឹងរូបរាងធម្មតាដ៏ពេញនិយមមួយ ខណៈ Taehyung ត្រូវបានគេឃើញស្ទីលអាវ CELINE ពណ៌ស និងខោពណ៌ត្នោតផងដែរ។
This idol is apparently Treasure’s Haruto. And he is Taehyung fanboy. Bsck in 2019, he was spotted having Taehyung as his lock screen pic.twitter.com/N1bVVpFd0n
— taehyung's wife (@WinterTaeta) August 4, 2022
V ត្រូវបានគេស្គាល់ថាជា Role Model ដ៏ពេញនិយមសម្រាប់តារាជំនាន់ទី៤ វាមិនមែនជាលើកទីមួយទេដែលការប្រៀបធៀបរវាងស្ទីលរបស់ Taehyung និងតារាប្រុសវ័យក្មេងផ្សេងទៀត។

ក្នុងនោះ K-media ក៏បានសរសើរការជ្រើសរើសម៉ូដរបស់ Taehyung ផងដែរ ហើយត្រូវបានគេលើកឡើងជាមួយនឹងតារាសម្តែងអាមេរិក Brad Pitt និងតារាសម្តែងកូរ៉េ Park Bogum សម្រាប់ការបំបែកព្រំដែនរវាង Fashion មិនប្រកាន់ភេទជាមួយនឹងជម្រើសរបស់លោកក្នុងការពាក់ស្បែកជើងកែងខ្ពស់។
Kmedia reported on megastar Brad Pitt dressing in genderless fashion during a recent promo tour. The article focused on the "attire that breaks the boundaries between physiological & mental gender", specifically mentions fashion icon V's Celine high heels & Bogum's handbag. pic.twitter.com/dWqiZjQA8i
— BTS V Canada {SLOW} (@TaehyungCanada) July 24, 2022
នៅក្នុងអត្ថបទមួយទៀត Taehyung ត្រូវបានរំលេចជាមួយតារាសម្តែងជនជាតិអាមេរិក Anthony Hopkins សម្រាប់ការនាំយកអាវហាវ៉ៃត្រឡប់មកវិញ ហើយក្លាយជាម៉ូដទាន់សម័យទៀតផង៕
🗞 Dress like #BTSV and enjoy like Anthony Hopkins! The outfit that the 2 stars, grandpa & grandson, have in common.
— BTS V Canada {SLOW} (@TaehyungCanada) July 17, 2022
A few years ago, a Hawaiian shirt was selected as the 'worst travel fashion'. Today, thanks to stars like Taehyung and AH, it is in the spotlight once again. ㊉ pic.twitter.com/SwGdLXpAFd
ប្រភព ៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]