ស្កុតឡែន៖ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ លោកតាម្នាក់អាយុ៨២ឆ្នាំ បានបញ្ចប់ដោយជោគជ័យ ក្នុងការឡើងភ្នំចុងក្រោយបង្អស់នៃបេសកកម្ម គឺភ្នំ 282 Munros របស់ប្រទេសស្កុតឡែន ដែលមានកម្ពស់៣,០០០ហ្វីត (ប្រមាណ៩១៤ម៉ែត្រ)។

ជាក់ស្ដែង លោកតា Nick Garder បានសម្រេចចិត្តជ្រើសរើសការឡើងភ្នំ ដើម្បីផ្ដោតអារម្មណ៍ឡើងវិញ បន្ទាប់ពីប្រពន្ធរបស់គាត់អាយុ៨៤ឆ្នាំ ទទួលបានការមើលថែពេញម៉ោង ដោយសារ.ជំ.ងឺភ្លេចភ្លាំង និង.ជំ.ងឺ.ពុ.ក.ឆ្អឹ.ង។ ហើយគាត់ បានចាប់ផ្ដើមបេសកកម្ម តាំងពីខែកក្កដា ឆ្នាំ២០២០ម៉្លេះ ដែលបានឡើងភ្នំក្នុងស្រុកជាង១០០ដងឯណោះ មកទល់ឥឡូវនេះ ខណៈប្រសិនបើសរុបជាម៉ែត្រវិញ មានចំនួនជាង១៥២,០០០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទឹកប្រាក់ដែលរៃអង្គាសបាន ពីបេសកកម្មឡើងភ្នំរបស់លោកតា សរុបបានចំនួនជាង៨៤,០០០ដុល្លារអាមេរិក សម្រាប់មណ្ឌលព្យាបាល.ជំ.ងឺ. Alzheimer Scotland និងសប្បុរសធម៌ Royal Osteoporosis Society។ ហើយគាត់នឹងមិនបញ្ចប់ការឡើងភ្នំត្រឹមនេះឡើយ ដោយកំពុងគ្រោងនឹងឡើងភ្នំចំនួនពីរទៀតបន្ទាប់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]