ចក្រភពអង់គ្លេស៖ ស្ត្រីម្នាក់អាយុ៤៧ឆ្នាំ មកពីចក្រភពអង់គ្លេស បាន.ធ្លា.ក់.ខ្លួនឈឺពេញមួយយប់ និងក្រោកឡើងពីដំណេកនៅថ្ងៃបន្ទាប់ ក្នុងស្ថានភាពដ៏គួរឲ្យ.ភ័.យ.ខ្លា.ច ដែលលែងស្គាល់ថាខ្លួនជានរណា។

ជាក់ស្ដែង ឥឡូវនេះ អ្នកស្រី Claire Edwards មិនមានពាក្យសម្ដីទៀតឡើយ មិនអាចដើរបាន និងមិនអាចសូម្បីតែមើលថែខ្លួនឯង បន្ទាប់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន.ជំ.ងឺ.ដ៏កម្រមួយ។ ហើយអ្នកស្រីគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់នៅចក្រភពអង់គ្លេស ដែលរស់នៅជាមួយ.ជំ.ងឺ AARS2 leukodystrophy ខណៈជា.ជំ.ងឺ.ហ្សែន និងជា.ជំ.ងឺ.វិវឌ្ឍន៍ ដែល.បំ.ផ្លា.ញ.ដល់.ខួ.រ.ក្បា.ល និងប្រព័ន្ធប្រសាទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោក Paul ជាប្ដីបានឲ្យដឹងដែរថា វាជា.ជំ.ងឺ.ដ៏.សា.ហា.វ ដែលបានធ្វើឲ្យប្រពន្ធរបស់គាត់ចូលដំណេកធម្មតាសោះ និងភ្ញាក់ឡើងលែងដឹងអីតែម្ដង ដោយមិនស្គាល់ឈ្មោះរបស់ខ្លួនឯង និងមើលឃើញអាកាសធាតុមានពន្លឺថ្ងៃ ទៅជាភ្ញៀងធ្លាក់ខ្លាំង មុនពេលឈានដល់ដំណាក់កាលនិយាយលែងបាន។ ទន្ទឹមនឹងនេះដែរ គាត់នឹងពេញចិត្តក្នុងការមើលថែប្រពន្ធឲ្យបានល្អជានិច្ច បើទោះបីជាគាត់មិនអាចសម្រាកពេញមួយសប្ដាហ៍ក៏ដោយ ព្រោះវាជាតួនាទី និងក្ដីស្រលាញ់របស់គាត់មានចំពោះប្រពន្ធ។

យ៉ាងណាមិញ មិនមានវិធីសាស្ត្រណាអាចព្យាបាលសម្រាប់ស្ថានភាពបែនេះឡើយ។ ហើយបុរសជាប្ដី ក៏បានចាប់ផ្ដើមបើកការរៃអង្គាសប្រាក់ សម្រាប់ការជម្រុញនៃការស្រាវជ្រាវលើជំងឺនេះដែរ ក្នុងចំនួនទឹកប្រាក់គោលដៅ៦,០០០ដុល្លារអាមេរិក៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]