ចិន៖ កាលពីថ្មីៗនេះ បុរសជាឪពុកម្នាក់ មកពីខេត្ត Shandong ភាគខាងកើតប្រទេសចិន បានប្រគល់ស្លាកបន្ទះដែកឲ្យទៅប្រពន្ធរបស់គាត់ ទុកជាកាដូ បន្ទាប់ពីប្រពន្ធបានសម្រាលកូនស្រីម្នាក់រួច ដោយនៅលើស្លាកបន្ទះដែកបានសរសេរជាភាសាចិនថា «អបអរសាទរដែលសម្រាលបានកូនស្រីម្នាក់! ការផ្ដល់កំណើតឲ្យកូនគឺពិតជាអស្ចារ្យណាស់, Zhang Yingxiao! ខែសីហា ឆ្នាំ២០២២»។

ជាក់ស្ដែង លោក លី (Li) បានត្រៀមស្លាកបន្ទះដែក តាំងពីមុនពេលប្រពន្ធសម្រាលកូនស្រីម៉្លេះ ទើបធ្វើឲ្យការសរសេរខុសខែកំណើត ខណៈប្រពន្ធសម្រាលមុនពេលកំណត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ហើយការសម្រាលត្រូវបានរំពឹងទុកដំបូងថា នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ប៉ុន្ដែស្ត្រីជាប្រពន្ធបានចាប់ផ្ដើមមានការ.ក.ន្ត្រា.ក់.នៅថ្ងៃទី៣០ ខែកក្កដា និងសម្រាលនាថ្ងៃបន្ទាប់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោក លី បានឲ្យដឹងដែរថា ស្លាកបន្ទះដែកគឺជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់គាត់និងប្រពន្ធ។ ហើយបន្ទះដែកអាចរក្សាទុកបានយូរអង្វែង និងពិតជាមានន័យខ្លាំងណាស់។

យ៉ាងណាមិញ ជុំវិញឃ្លីបវីដេអូនៃរឿងរ៉ាវរបស់ប្ដីប្រពន្ធមួយគូខាងលើនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមចិន ដោយទទួលបានការចុចចូលទស្សនារហូតដល់ទៅ៤.៥លានដង។ ហើយទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនបានបញ្ចេញមតិលេងសើចតិចតួច ដោយលើកឡើងថា មើលតែទឹកមុខរបស់ប្រពន្ធ ក៏ដឹងថានាងនិយាយមិនចេញជាមួយប្ដីដែរ៕

ប្រភព: Nextshark 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]