ឥណ្ឌា៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ប្ដីប្រពន្ធវ័យចំណាស់មួយគូ មកពីប្រទេសឥណ្ឌា បានទទួលស្វាគមន៍កូនប្រុសម្នាក់ ដោយក្ដីរីករាយជាខ្លាំង ក្រោយពីរៀបការជាមួយគ្នាអស់រយៈពេល៥៤ឆ្នាំ។

ជាក់ស្ដែង លោក Gopichand អាយុ៧៥ឆ្នាំ និងប្រពន្ធរបស់គាត់អាយុ៧០ឆ្នាំ បានព្យាយាមក្នុងការបង្កកំណើតជាច្រើនដងតាំងពីឆ្នាំ១៩៦៨ម៉្លេះ ប៉ុន្ដែបំណងរបស់អ្នកទាំងពីរមិនដែលក្លាយជាការពិតទេ។ ហើយអ្នកទាំងពីរតែងតែបានទៅកាន់មន្ទីរពេទ្យ និងគ្លីនិករាប់មិនអស់ ដោយឆ្លងកាត់ការព្យាបាល និងនីតិវិធីផ្សេងៗ ដែលជាលទ្ធផល នៅតែគ្មានអ្វីដំណើរការសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកទាំងពីរ បានជ្រើសរើសយកវិធីសាស្ត្រចុងក្រោយបង្អស់ ដោយមានសង្ឃឹមតិចតួចប៉ុណ្ណោះ ដោយសារអាយុច្រើន នៃការការចាក់បញ្ចូលមេជីវិតរួមគ្នា តាមបែបវេជ្ជសាស្ត្រ IVF។ ហើយវាពិតជាទទួលបានផលប្រាកដមែន សម្រាប់អ្នកទាំងពីរ ខណៈប្រសិនបើព្យាយាមបង្កកំណើតតាមបែបធម្មតាវិញ គឺមិនមានសង្ឃឹមឡើយ។

យ៉ាងណាមិញ ឥឡូវនេះ ប្ដីប្រពន្ធវ័យចំណាស់ បានក្លាយជាឪពុកម្ដាយចាស់បំផុត ក្នុងចំណោមឪពុកម្ដាយដទៃទៀត សម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌា។ ហើយអ្នកទាំងពីរ ពិតជាសំណាងមែនទែន ដែលក្លាយជាឪពុកម្ដាយចុងក្រោយបង្អស់តាមរយៈវេជ្ជសាស្ត្រ IVF ដោយសារតែច្បាប់ថ្មីរបស់ឥណ្ឌា បានចូលជាធរមានក្នុងខែកក្កដា ឆ្នាំ២០២២ មិនអនុញ្ញាតឲ្យប្ដីប្រពន្ធអាយុលើសពី៥០ឆ្នាំ ទទួលបានសេវាកម្មវេជ្ជសាស្ត្រ IVF ទេ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]