អាល្លឺម៉ង់៖ ប្ដីប្រពន្ធវ័យចំណាស់មួយគូ មកពីទីក្រុង Bad Salzuflen នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្ត.ប្ដឹ.ង.អ្នកជិតខាងរបស់ខ្លួនម្នាក់ ព្រោះតែមាន់ចិញ្ចឹមមួយក្បាលរងាវជាង២០០ដងក្នុងមួយថ្ងៃ ដែលធ្វើឲ្យអ្នកទាំងពីរសម្រាកមិនបានស្រួលម្ដងណាសោះឡើយ។

ជាក់ស្ដែង មាន់មួយក្បាលរបស់អ្នកជិតខាងមានឈ្មោះ Magda តែងតែចាប់ផ្ដើមរងាវនាវេលាម៉ោងប្រហែល៨:០០នាទីព្រឹក និងរងារមិនឈប់រហូតដល់ថ្ងៃលិច នៅពេលម្ចាស់របស់វាឃុំវាទុកជាមួយនឹងមាន់ជាច្រើនក្បាលផ្សេងៗទៀត។ ហើយលោក Friedrich និងប្រពន្ធរបស់គាត់គឺអ្នកស្រី Jutta បានព្យាយាមនិយាយពីបញ្ហាជាមួយនឹងអ្នកជិតខាងជាច្រើនលើកច្រើនសារមកហើយ ប៉ុន្ដែមិនមានដំណោះស្រាយណាមួយប្រសើរឡើងឡើយ ទើបឈានដល់នាំយកបញ្ហាទៅដោះស្រាយនៅតុលាការផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង យោងតាមសម្ដីរបស់មេធាវីនៃប្ដីប្រពន្ធមួយគូនេះ បានឲ្យដឹងថា កាលពី២ឆ្នាំមុន មានអ្នកជិតខាងដទៃ បានផ្លាស់ទីលំនៅ ដោយសារតែការចិញ្ចឹមមាន់មិនឈប់ឈររបស់ម្ចាស់មាន់។ ហើយសំឡេងរងាវរបស់មាន់មួយក្បាលនេះ មានកម្រិតឮខ្លាំងៗដូចជាភោជនីយដ្ឋានដ៏មមាញឹក ឬផ្លូវដែលមានចរាចរណ៍កកស្ទះអីចឹង។

យ៉ាងណាមិញ ចៅក្រមនៃតុលាការស្រុក Lemgo គ្រោងនឹងបើកសវនាការរឿងក្ដីរបស់លោក Friedrich និងអ្នកស្រី Jutta ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈអ្នកទាំងពីរសង្ឃឹមថាសកម្មភាពផ្លូវច្បាប់គឺជាជម្រើសតែមួយគត់ដែលមានសម្រាប់ពួកគាត់៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

ប្ដីប្រពន្ធទាំងពីរនាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]