ជប៉ុន៖ ភោជនីយដ្ឋានមួយកន្លែង មានទីតាំងស្ថិតនៅទីក្រុង Ota នៃខេត្ត Gunma របស់ប្រទេសជប៉ុន កំពុងទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញជាខ្លាំង ព្រោះតែសរសៃគុយទាវសំប៉ែត ត្រូវបានធ្វើឡើង ដោយមានអក្សរបាលីជប៉ុន នៅពីលើ ដែលអ្នកទទួលទាន អាចរីករាយក្នុងការបរិភោគបណ្ដើរ និងអានបណ្ដើរផងដែរ។

ជាក់ស្ដែង Nittanosho Kanzantei គឺជាភោជនីយដ្ឋានដ៏តូចមួយរបស់ទីក្រុង ប៉ុន្ដែគុយទាវ ​​​ស័ក្តិសិទ្ធបានទាក់ទាញភ្ញៀវជាច្រើន ខណៈវាមិនមែនជាមុខម្ហូប នៅក្នុងម៉ឺនុយឡើយ។ ហើយវាគ្រាន់តែជាការធ្វើឡើងសម្រាប់ទទួលទានតាមផ្ទះ និងជាអំណោចចែកជូនប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គុយទាវនេះ មានរាងសំប៉ែត ជាមួយនឹងសរសៃក្រាស់ៗ និងត្រូវបានព្រីនអក្សរបាលីជប៉ុនធំៗនៅលើ ដែលអក្សរផ្ទាល់ពុម្ភដូចជាអក្សរផ្ចង់អីចឹង និងផលិតឡើងពីគ្រឿងផ្សំអាចបរិភោគបាន ដោយអ្នកទទួលទានមិនចាំបាច់ភ័យខ្លាចក្នុងការប៉ះពាល់សុខភាពទេ។ ហើយអក្សរនឹងនៅជាប់សរសៃគុយទាវដដែល បើទោះបីជាវាត្រូវបានចម្អិនយ៉ាងល្អក៏ដោយ។

ទន្ទឹមនឹងនេះ វាត្រូវបានផលិតឡើងជាកញ្ចក់ៗ ដោយក្នុងមួយកញ្ចប់ មានអក្សរបាលីជប៉ុនចំនួន២៦០តួនៅលើសរសៃគុយទាវ។ ហើយវាអាច បរិភោគជាមួយនឹងបន្លែតាមរដូវ និងស្ងោរឲ្យឆ្អិនដូចជាស្ពៃក្ដោប ការ៉ុត ខ្ទឹមបារាំង និងត្រាវជាដើម។

យ៉ាងណាមិញ គុយទាវអក្សរបាលីនេះ មានលក់នៅតែក្នុងខេត្ត Gunma ប៉ុណ្ណោះ ដោយភ្ជាប់ជាមួយនឹងគ្រឿងបន្ថែមរសជាតិក្នុងកញ្ចប់ជាស្រេច។ ហើយក្នុងមួយកញ្ចប់មានតម្លៃ១,៦២០យេន (ប្រមាណ១១,៣៧ដុល្លារអាមេរិក)៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]