បរទេស៖ ស្ត្រីមេម៉ាយម្នាក់ឈ្មោះថា Charity Lee មានកូនប្រុសស្រីចំនួនពីរ ដែលកូនប្រុសច្បងឈ្មោះថា Bennett អាយុ១៣ឆ្នាំ និងកូនស្រីពៅមានឈ្មោះថា Ella អាយុ៤ឆ្នាំ។ ហើយនៅថ្ងៃកើតហេតុ ហាក់ដូចជាថ្ងៃធម្មតាអីចឹង ដែលអ្នកស្រី Charity បានចាកចេញទៅធ្វើការជាអ្នកបម្រើវេនយប់នៅភោជនីយដ្ឋាន Buffalo Wing Wild ដែលស្ថិតនៅក្បែរទីក្រុង Abilene នៃសហរដ្ឋអាមេរិក ដោយទុកឲ្យកូនទាំងពីរនៅជាមួយអ្នកមើលថែជានារីម្នាក់អាយុ២១។

លុះមកដល់ទាបភ្លឺនៃថ្ងៃបន្ទាប់ គឺថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៧ ស្រាប់តែប៉ូលិសបានផ្ដល់ដំណឹងទៅដល់អ្នកស្រី Charity ផ្ទាល់នៅកន្លែងធ្វើការ អំពីហេតុការណ៍ដ៏អាក្រក់ ដែលបានកើតឡើងលើកូនស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Benett គឺជាក្មេងប្រុសម្នាក់ដែលមាន IQ ១៤១ ខណៈត្រូវបានចាត់ទុកថាជាក្មេងដ៏ពូកែ និងនៅយប់កើតហេតុ គេបានបញ្ចុះបញ្ចូលអ្នកមើលថែឲ្យត្រឡប់ទៅផ្ទះវិញ មុនម៉ោងកំណត់។ នាអំឡុងពេល Ella ដែលជាប្អូនស្រីរបស់គេកំពុងលង់លក់ក្នុងដំណេក គេក៏បានដើរចូលទៅក្នុងបន្ទប់ ដោយដៃមានកាន់នូវ.កាំ.បិ.ត.ដែលយកចេញពីផ្ទះបាយជាប់ជាមួយផងដែរ។

បន្ទាប់មក Benett បាន.វា.យ.ដំ.ទៅលើប្អូនស្រី ច្របាច់.ក និង.ចា.ក់.ចំនួន១៧ដងទៅលើរាងកាយ ដែលបណ្ដាលឲ្យប្អូនស្រី.ស្លា.ប់.នៅនឹងកន្លែងតែម្ដង។ ក្រោយមក Benett បានទូរសព្ទទៅមិត្តភក្ដិ ដែលរៀនជាមួយគ្នា យ៉ាងធម្មតារយៈពេលប្រហែល៦នាទី មុនពេលរូបគេបានទូរសព្ទទៅកាន់លេខ៩១១ម្ដង និងរាយការណ៍ពីហេតុការណ៍ដែលគេបានធ្វើ។

ទន្ទឹមនឹងនេះ គាត់បានសារភាពទាំងសំឡេងភ័យខ្លាច តាមរយៈទូរសព្ទថា គេបាន.ស.ម្លា.ប់.មនុស្ស ហើយជាប្អូនស្រីរបស់គេតែម្ដង។ គេបានប្រាប់ទៀតថា គេបានព្យាយាមធ្វើចលនាដើមទ្រូងដល់ប្អូនស្រី ដោយរាប់១ ២ ៣ ៤ ប៉ុន្ដែបើយោងតាមការស៊ើបអង្កេតបានឲ្យដឹងថា គេគ្រាន់តែធ្វើពុតរាប់ប៉ុណ្ណោះ។

តួយ៉ាង Benett បានសារភាពប្រាប់ប៉ូលិសថា រូបគេមានបំណងចង់.ស.ម្លា.ប់.ប្អូនស្រីជាមុនសិន និងបន្ទាប់មកនឹង.ស.ម្លា.ប់.ម្ដាយម្ដង នៅពេលដែលម្ដាយវិលត្រឡប់មកពីធ្វើការវិញ។ ហើយមូលហេតុ គឺចង់ដាក់ទោសម្ដាយ ដែលបានប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីគេមិនទាន់កើតម៉្លេះ។ ម៉្យាងវិញទៀត គេក៏ធ្លាប់បានឮទៀតថា កាលពីម្ដាយរបស់គេមានអាយុ៦ឆ្នាំ លោកតារបស់គេត្រូវបាន.បា.ញ់.ស.ម្លា.ប់ ខណៈម្ដាយផ្ទាល់របស់ជា​ជន​សង្ស័យ ប៉ុន្តែ​ក្រោយ​មក​ ត្រូវ​បាន​រួច.​ទោ.ស.វិញ។

នៅពេលដែល Benett មានអាយុ១១ឆ្នាំ អ្នកស្រី Charity បានមានអាការៈរើឡើងវិញនៃ.គ្រឿ.ង.ញៀ.ន.រយៈពេល៦ខែ ដែលធ្វើឲ្យ Benett ត្រូវមើលថែប្អូនស្រីផងដែរ។

ទន្ទឹមនឹងនេះ អ្នកស្រី Charity មានការសោកស្ដាយជាខ្លាំង ដែលទង្វើរបស់អ្នកស្រីបានជះឥទ្ធិពលមិនល្អទៅលើកូនប្រុស។ ប្រសិនបើអាចវិលត្រឡប់ថយក្រោយវិញ អ្នកស្រីនឹងមិនធ្វើឲ្យខុសឆ្គងបែបនេះឡើយ។ ហើយអ្នកស្រីក៏បាននិយាយប្រាប់ខាងកាសែតដែរថា៖

  អ្នកស្រី Charity

យ៉ាងណាមិញ អស់រយៈពេល៦ខែកន្លងមក Benett ត្រូវបាន.កា.ត់.ទោ.ស.ពីបទ.ម.នុ.ស្ស.ឃា.ត.គិតទុកមុន និងត្រូវជាប់ពន្ធនាគាររយៈពេល៤០ឆ្នាំឯណោះ។ លុះមកដល់ឆ្នាំ២០១៣ អ្នកស្រី Charity បានចាប់ផ្ដើមជីវិតថ្មី ដោយមានកូនប្រុសម្នាក់ឈ្មោះថា Pheonix អាយុ៦ឆ្នាំ ហើយអ្នកស្រីក៏មានអារម្មណ៍ភ័យខ្លាចដែរថា ប្រសិនបើ Benett ត្រូវបានដោះលែង គេប្រហែលជាអាចវិលមកចង់.ស.ម្លា.ប់.អ្នកស្រីម្ដងទៀត។ ប៉ុន្ដែបើតាមការសម្ភាស៍នៅក្នុងវីដេអូឯកសារចិត្តសាស្ត្រ Benett បាននិយាយថា ម្ដាយរបស់គេនៅតែអាចស្រលាញ់គេ យកចិត្តទុកដាក់លើគេ និងនៅឈរក្បែរបានដូចមុនផងដែរ៕

រក្សាសិទ្ធិ៖ ខ្មែរឡូត

ប្រភព: 7news / nypost

សូមទស្សនារូបភាពខាងក្រោម៖

Benett និងប្អូនស្រី Ella
Benett និងប្អូនស្រី Ella
Benett និងប្អូនស្រី Ella
Benett និងម្ដាយ
Benett និងម្ដាយ
Benett នៅក្នុងការសម្ភាស៍
Benett នៅក្នុងការសម្ភាស៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]