ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់អាយុ៣១ឆ្នាំ និងមកពីភូមិ Kodameta ក្នុងរដ្ឋ Odisha នៃប្រទេសឥណ្ឌា មានការភ្ញាក់ផ្អើល និង.ត.ក់.ស្លុ.ត.ជាខ្លាំង នៅពេលដឹងថា ក្រ.លៀ.ន.ម្ខាងរបស់អ្នកស្រី ត្រូវបានបាត់ចេញពីរាងកាយ បន្ទាប់ពីអ្នកស្រីមានអាការ.ឈឺ.ពោះ និងទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលកាលពីថ្មីៗនេះ។

ជាក់ស្ដែង កាលពីឆ្នាំ២០១៨កន្លងទៅ អ្នកស្រី Ranjita Kundu ត្រូវបានរកឃើញថាមាន​.គ្រួ.ស.​ក្នុង​.ត.ម្រ.ង.នោម និង.ត្រូ.វ.ការ.វះ.កា.ត់។ ហើយប្ដីរបស់អ្នកស្រីបានបញ្ជូនអ្នកស្រី ទៅកាន់មន្ទីរពេទ្យមួយកន្លែង ដើម្បីធ្វើការ.វះ.កា.ត់។ ជុំវិញដើមហេតុទាំងនេះ ទើបអ្នកស្រីគិតថា នាអំឡុងពេលកំពុងទទួលបានការព្យាបាល.ជំ.ងឺ ប្ដីរបស់អ្នកស្រីបានសម្រេចចិត្តលក់.ក្រ.លៀ.ន.ម្ខាងរបស់អ្នកស្រី ទៅឲ្យទីផ្សារងងឹត សម្រាប់អ្នក.ជំ.ងឺ.ម្នាក់ទៀត ដែលស្នាក់ក្នុងមន្ទីរពេទ្យតែមួយជាមួយគ្នា។ ទន្ទឹមនឹងនេះ អ្នកស្រីជឿទៀតថា អ្នកស្រីត្រូវបាន.ចា.ក់.ថ្នាំ.ស.ណ្ដំ ខណៈប្ដីរបស់អ្នកស្រី លក់.ក្រ.លៀ.ន.របស់អ្នកស្រី ដោយគ្មានការដឹងឮ ឬយល់ព្រមអ្វីទាំងអស់ពីអ្នកស្រីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកស្រី Ranjita បានឲ្យដឹងដែរថា ប្ដីរបស់អ្នកស្រីគឺជាជនជាតិបង់ក្លាដែស និងមានឈ្មោះថា Prasant ដែលបានមកស្នាក់នៅក្នុងភូមិ និងជាជនអន្តោប្រវេសន៍.ខុ.ស.ច្បា.ប់។ ហើយអ្នកទាំងពីរបានរៀបការជាមួយគ្នាអស់រយៈពេល១២ឆ្នាំ និងមានកូនប្រុសស្រីចំនួនពីរនាក់។ កាលពី៨ខែមុន ប្ដីរបស់អ្នកស្រីបានចាកចោលអ្នកស្រីនិងកូនៗ ដើម្បីទៅរស់នៅជាមួយស្រីថ្មី។

យ៉ាងណាមិញ អ្នកស្រី Ranjita ក៏បានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ ដោយចោទប្រកាន់បុរសជាប្ដី និងបងថ្លៃស្រីថា ពួកគេទាំងពីរបានរៀបចំផែនការលក់.ក្រ.លៀ.ន.របស់អ្នកស្រី ដោយគ្មានការយល់ព្រមពីអ្នកស្រី និងប្រើឯកសារ.ក្លែ.ង.ប.ន្លំ។ ហើយមកទល់ពេលនេះ ប៉ូលិសបាន.ចា.ប់.ឃុំខ្លួនបុរសជាប្ដី និងកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមផងដែរ៕

ប្រភព: worldofbuzz / odditycental

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]