ឥណ្ឌូណេស៊ី៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមតិកតុករបស់ប្រទេសឥណ្ឌូណេស៊ី មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបុរសចំណាស់ និងស្ត្រីអាយុ២៥ឆ្នាំ ដែលមានអាយុខុសគ្នាដល់ទៅ២១ បានរៀបការជាមួយគ្នា និងកូនក្រមុំបានហៅកូនកំលោះថា ជាឪពុកចិញ្ចឹម។

ជាក់ស្ដែង នាង Mira បានឲ្យដឹងថា នាងបានជួបស្វាមី ដែលមានឈ្មោះថា Zaini និងមានអាយុ៤១ឆ្នាំ ជាលើកដំបូងនៅកន្លែងធ្វើការ ខណៈស្វាមីរបស់នាង បាននៅលីវអស់រយៈពេល៩ឆ្នាំ។ ហើយនាងមិនដែលបានតាំងចិត្តថានឹងស្រលាញ់ឡើយ ប៉ុន្ដែពីមួយថ្ងៃទៅមួយថ្ងៃ អារម្មណ៍របស់នាងក៏ចាប់ផ្ដើមប្រែប្រួល និងសាកល្បងទាក់ទងគ្នាតែម្ដង ដោយគិតថា វាមិនមានកំហុសអ្វីទេរវាងអ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកទាំងពីរបានរៀបការជាមួយគ្នាកាលពីខែសីហាមុននេះ ដោយអ្នកខ្លះអបអរសាទរ និងអ្នកខ្លះទៀតរិះគន់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នាង Mira មិនខ្វល់ពីការរិះគន់ទេ និងលើកឡើងថា មូលហេតុដែលនាងហៅស្វាមីថា ជាឪពុកចិញ្ចឹម ដោយសារតែស្វាមីមានអាយុអាចធ្វើជាឪពុករបស់នាងបាន និងម៉្យាងវិញទៀត ពាក្យថាឪពុកចិញ្ចឹមមានន័យច្រើនសម្រាប់នាង។

យ៉ាងណាមិញ នាងមិនចង់ហៅស្វាមីថា បង ឬលោកពូឡើយ ដូច្នេះក៏ជំនួសដោយការហៅថា ឪពុកចិញ្ចឹមវិញ។ លើសពីនេះទៀត វាមិន.ខុ.ស.ច្បាប់ទេ ដរាបណាស្វាមីរបស់នាងមិនមែនជាប្ដីរបស់អ្នកដទៃ៕

ប្រភព: worldofbuzz

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]