ចចជី៖ ក្មេងស្រីជំទង់ម្នាក់ ​ឈ្មោះថា Latania Janell Carwall ឬហៅក្រៅ Janell គឺជាសិស្សឆ្នើមមួយរូប និងទទួលបានពានរង្វាន់ជាច្រើនក្នុងការសិក្សារបស់នាង ខណៈនាងមានបំណងចង់ក្លាយជាវេជ្ជបណ្ឌិត នាថ្ងៃអនាគត។ ហើយនាងបានរស់នៅក្នុងទីក្រុង Augusta នៃប្រទេសចចជី ជាមួយនឹងម្ដាយបង្កើត និងឪពុកចុង រួមទាំងប្អូនស្រីតូចរបស់នាងម្នាក់ផងដែរ។

នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ គឺជាថ្ងៃនៃពិធីខួបកំណើតគម្រប់អាយុ១៦ឆ្នាំរបស់ Janell ផ្ទាល់តែម្ដង និងបានប្រារព្ធធ្វើឡើងនៅខាងក្រៅផ្ទះយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារ អ្នកជិតខាង និងមិត្តភក្ដិ។ ចំណែកម្ដាយរបស់នាង ដែលមានឈ្មោះថាអ្នកស្រី Tanya បានចូលដំណេកលឿន ដោយទុកឲ្យ Janell និងឪពុកចុងឈ្មោះ Leon នៅបញ្ចប់ពិធីជប់លៀងជាមួយភ្ញៀវៗ។ ហើយនេះគឺជាអ្វីដែល អ្នកស្រី Tanya បានប្រាប់ប៉ូលីស នៅអ្វីដែលបានកើតឡើង មុនពេលហេតុការណ៍មិនល្អកើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Tanya បានស្ថិតក្នុងដំណេក និងត្រូវបានដាស់ឲ្យក្រោក ដោយប្ដីរបស់អ្នកស្រី ប្រហែលជាពាក់កណ្ដាលយប់។ ហើយប្ដីរបស់អ្នកស្រី បានសុំខ្ចីទូរសព្ទ និងប្រាប់ថា មិត្តភក្ដិម្នាក់កំពុងត្រូវការជំនួយ ព្រោះតែរថយន្ដខូចតាមផ្លូវ។ ទន្ទឹមនឹងនេះ អ្នកស្រីមិនបានសួរនាំអ្វីច្រើនឡើយ និងឲ្យប្ដីខ្ចីទូរសព្ទរបស់អ្នកស្រីតែម្ដង។

ជាក់ស្ដែង លោក Leon ក៏បានឲ្យ Janell ទៅជាមួយផងដែរ ដោយសារតែគាត់មិនសូវចេះប្រើប្រាស់កម្មវិធីប្រាប់ពីទិសដៅលើទូរសព្ទដៃ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Clarksville ក្នុងរដ្ឋ South Carolina។ ហើយលុះមកដល់ថ្ងៃបន្ទាប់ អ្នកស្រី Tanya មិនឃើញប្ដី និងកូនស្រីវិលត្រឡប់មកផ្ទះវិញទេ រួមទាំងមិនទទួលដំណឹងអ្វីសោះពេញមួយថ្ងៃផងដែរ បើទោះបីជាអ្នកស្រីព្យាយាមទាក់ទងតាមរយៈទូរសព្ទដៃក៏ដោយ។

ដូច្នេះ អ្នកស្រី Tanya បានរាយការណ៍ទៅកាន់ប៉ូលិសពីការបាត់ខ្លួនរបស់ប្ដី និងកូនស្រី ដែលជាហេតុធ្វើឲ្យប៉ូលិស សហការជាមួយកងកម្លាំងសហគមន៍មូលដ្ឋានក្នុងស្រុក ចាប់ផ្ដើមតាមស្វែងរក។ ហើយដំណើរការនៃការតាមស្វែងរក បានចំណាយពេលអស់ពីរសប្ដាហ៍ ខណៈមានការប្រកាសតាមវិទ្យុ និងបិទលិខិតប្រកាសផងដែរ។

តួយ៉ាង អ្នកស្រី Tanya បានធ្វើការឡាយផ្ទាល់នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកស្រី ដោយប្រាប់អ្នកទស្សនាការឡាយថា អ្នកស្រីមាន.ជំ.ងឺ.ម.ហា.រី.ក.ខួ.រ.ក្បា.ល និងសួត។ ហើយអ្នកស្រីក៏បានប្រាប់ទៀតថា អ្នកស្រីត្រូវការកូនស្រីឲ្យវិលត្រឡប់មកផ្ទះវិញ ព្រោះកូនស្រីមិនដែលឃ្លាតឆ្ងាយពីអ្នកស្រីរយៈពេលច្រើនថ្ងៃអីចឹងទេ។

នៅចុងខែមេសា ឆ្នាំ២០១៧ ទីបំផុត រថយន្ដរបស់លោក Leon ត្រូវបានរកឃើញ ខណៈអ្នកជំនាញបានព្យាយាមស្វែងរកសញ្ញានៃការសង្ស័យដែរ ប៉ុន្ដែមិនមានតម្រុយអ្វីទាំងអស់។ ដូច្នេះ ប៉ូលិសបានឆែកប្រត្តិបត្តិការណ៍នៃការសន្ទនាតាមរយៈទូរសព្ទដៃរវាងអ្នកស្រី Tanya និងប្ដីរបស់អ្នកស្រី ដែលបង្ហាញឲ្យដឹងថា អ្នកទាំងពីរមិនបានឃ្លាតឆ្ងាយពីគ្នាឡើយ។ ចំពោះលោក Leon វិញត្រូវបានរត់គេចខ្លួនទៅកាន់ទីក្រុង Atlanta ដោយគ្មាន Janell នៅជាមួយទេ។

ប៉ូលិសបានស៊ើបអង្កេតដឹងថា លោក Leon ធ្លាប់ជា.ឧ.ក្រិ.ដ្ឋ.ជនពីមុន និងថែមទាំងធ្លាប់.ជា.ប់.ព.ន្ធ.នា.គា.រផងដែរ។ ជុំវិញប្រវត្តិមិនល្អទាំងអស់នេះ អ្នកស្រី Tanya ក៏បានដឹងដែរ ប៉ុន្ដែហាក់មិនមានបញ្ហាសម្រាប់អ្នកស្រីឡើយ។ ហើយប៉ូលិសបាន.ចោ.ទ.ប្រ.កា.ន់.លោក Leon ពីបទ.ចា.ប់.ព.ង្រ.ត់។

នៅពេលដែលលោក Leon ត្រូវបាន.ចា.ប់.ឃា.ត់.ខ្លួន ប៉ូលិសមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែអ្នកស្រី Tanya ក៏បាននៅជាមួយលោក Leon ផងដែរ។ ហើយអ្នកស្រី Tanya ក៏ត្រូវបាន.ចា.ប់.ឃា.ត់.ខ្លួនតែម្ដង។

ទន្ទឹមនឹងនេះ លោក Leon បានឲ្យដឹង គាត់បាននាំ Jenell មកកាន់ទីក្រុង Atlanta ហើយគាត់បានផ្ដល់ប្រាក់មួយចំនួនដល់នាង ដើម្បីឲ្យនាងធ្វើដំណើរវិលត្រឡប់ទៅផ្ទះវិញផងដែរ និងចាប់តាំងពីពេលនោះមក គាត់មិនបានទទួលដំណឹងអ្វីពីនាងទេ។ ក្រោយមកទៀត គាត់ក៏បានប្រាប់ថា Jenell លែងមានជីវិតរស់នៅលើលោកនេះទៀតហើយ។

អស់រយៈពេលមួយឆ្នាំកន្លងមក នៅទីបំផុត ប៉ូលិសបានរកសាកសពរបស់ Jenell បន្ទាប់ពីទទួលបានការរាយការណ៍ពីអ្នកស្រុក។ ហើយ.សា.ក.ស.ព.ដែលមើលមុខមិនចង់ស្គាល់ ត្រូវបានពិនិត្យ និងដឹងថា ពិតជា.សា.ក.ស.ព.របស់ Jenell ពិតប្រាកដមែន។

ចំពោះការរកឃើញនេះដែរ លោក Leon ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពីបទ.ចា.ប់.ព.ង្រ.ត់.ដោយ.បង្ក.រ.បួ.ស.ស្នាម បង្កភាព.ឃោ.រ.ឃៅ.ទៅលើក្មេងក្នុងកម្រិតទីមួយ និងការលាក់បាំង.សា.ក.ស.ព ខណៈគាត់ប្រឈមមុខនឹងការកាត់.ទោ.ស.ប្រ.ហា.រ.ជីវិត។ ចំណែកអ្នកស្រី Tanya វិញ ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពីបទពីបទ.ឃា.ត.ក.ម្ម.ក្នុងកម្រិតទីពីរ លាក់បាំងការ.ស្លា.ប់ និងរក្សាទុកអ្នក.រ.ត់.គេ.ច.ខ្លួន។ លើសពីនេះទៀត អ្នកស្រី Tanya មិនបានមាន.ជំ.ងឺ.ប្រចាំកាយអ្វីឡើយ ដែលការលើកឡើងរបស់គាត់កន្លងមក ជាការកុហកប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយមកទៀត ទើបបានដឹងថា លោក Leon និងអ្នកស្រី Tanya បានរៀបចំគម្រោងជួលឲ្យគេ.ស.ម្លា.ប់. Jenell យ៉ាងហោចណាស់៣ដង ក្នុងរយៈពេល២ឆ្នាំមកហើយ។ ចំពោះមូលហេតុនៅពីក្រោយ.ឃា.តក.ម្ម.របស់ Jenell នៅមិនទាន់ដឹងនៅឡើយទេ ខណៈកាលបរិច្ឆេតនៃសវនាការពេញលេញ ត្រូវបានពន្យារពេលរហូត៕

ប្រភព: anna solves / people / medium / wrdw

សូមទស្សនារូបភាពខាងក្រោម៖

នាង Jenell
នាង Jenell
នាង Jenell
អ្នកស្រី Tanya ជាម្ដាយ
នាង Jenell និងឪពុកចុង
លោក Leon ជាឪពុកចុង
អ្នកស្រី Tanya ជាម្ដាយ
លោក Leon ជាឪពុកចុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]