បរទេស៖ ការប្រមូលម្ដុំរថយន្ដក្មេងលេងជាច្រើនគ្រឿង ប្រភេទម៉ាក Dinky Toys នឹងដាក់ដេញថ្លៃនៅថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ២០២២នាសប្ដាហ៍ក្រោយ ខាងមុខនេះហើយ ខណៈតម្លៃត្រូវបានរំពឹងថា នឹងទទួលបានចំនួនដល់ទៅ២៥០,០០០ផោន (ប្រមាណ២៨៨,៤០០ដុល្លារអាមេរិក)។

ជាក់ស្ដែង លោក Ron van der Hoort ជាបុរសម្នាក់មកពីប្រទេសហូឡង់ ប៉ុន្ដែគាត់បានស្រលាញ់របស់ និងរឿងរ៉ាវគ្រប់យ៉ាងរបស់ប្រទេសអង់គ្លេសជាខ្លាំង។ ដូច្នេះគាត់បានចាប់ផ្ដើមការប្រមូលទិញរថយន្ដក្មេងលេងតាំងពីឆ្នាំ១៩៨៦ម៉្លេះ ដែលមកទល់ពេលនេះ គាត់មានរថយន្ដកម្រៗ ប្រមាណ១,៦០០គ្រឿងឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រថយន្ដ Dinky Toys ដែលគាត់បានប្រមូលទិញ ត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៣៣ រហូតដល់ដើមឆ្នាំ១៩៧០។ រថយន្ដទាំងអស់ មានដូចជា រថយន្ដប្រណាំង រថយន្ដធ្វើដំណើរធម្មតា រថយន្ដដឹកទំនិញ រថយន្ដក្រុង និងត្រាក់ទ័រជាដើម។ ហើយនាពេលបច្ចុប្បន្ននេះ ពិបាកនឹងរកទិញ និងបានឃើញណាស់ នៅលើទីផ្សារទូទៅ។

យ៉ាងណាមិញ ចំពោះការប្រមូលទិញរថយន្ដរបស់លោក Hoort មានរយៈពេលជាង៣៦ឆ្នាំមកហើយ ដែលជាហេតុធ្វើឲ្យគាត់គិតថា វាជាពេលមួយសម្រាប់គាត់ ក្នុងការលក់វាទាំងអស់ ហើយគាត់ក៏សង្ឃឹមដែរថា អ្នកទិញនឹងមានសេចក្ដីសុខជាមួយរថយន្ដ ដូចគាត់កាលពីមុនផងដែរ៕

ប្រភព: Daily Mail / autoevolution

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]