បរទេស៖ បើយោងតាមប្រភព Quandt បានឲ្យដឹងថា ក្រុមហ៊ុន Xiaomi នឹងបង្ហាញស៊េរីទូរសព្ទ Xiaomi 12T នៅសប្តាហ៍ក្រោយ បើទោះបីជាកាលបរិច្ឆេទចេញលក់ពិតប្រាកដ នៅតែមិនទាន់ដឹងនៅដំណាក់កាលនេះក៏ដោយ។ ចៃដន្យ Xiaomi មិនទាន់ចាប់ផ្ដើមបង្ហាញ teaser ស៊េរី Xiaomi 12T នៅលើបណ្ដាញសង្គមណាមួយ នៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភព Quandt បានរាយការណ៍ថា ទូរសព្ទ Xiaomi 12T នឹងចាប់ផ្ដើមក្នុងតម្លៃ €649 (ប្រហែល $650) នៅអឺរ៉ុប។ ជាគោល ទូរសព្ទ Xiaomi 11T ចេញលក់ក្នុងតម្លៃ €549.90 ជាមួយនឹងទំហំផ្ទុក 128GB ឬ €599.90 ប្រសិនបើអ្នកជ្រើសរើសសម្រាប់កំណែ 256GB។ ជាងនេះទៅទៀត ប្រភព Quandt អះអាងថា ទូរសព្ទ Xiaomi 12T Pro ឯនេះវិញមានតម្លៃយ៉ាងហោចណាស់ €849 (ប្រហែល $850) ដែលលើស Xiaomi 12T ចំនួន $200។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ូឌែលទាំងពីរនេះនឹងមកជាមួយជម្រើសទំហំផ្ទុក 128GB ដែលភ្ជាប់មកជាមួយរ៉េម 8GB សម្រាប់ 12T ឬ 12GB សម្រាប់ Xiaomi 12T Pro។ ដូចដែលបានរំពឹងទុក  Xiaomi 12T Pro ពឹងផ្អែកលើឈីប Snapdragon 8 Plus Gen 1 ដោយ Xiaomi 12T ឯនេះវិញនឹងប្រើឈីប Dimensity 8100 Ultra ជំនួសវិញ។ លើសពីនេះ ទាំងពីរម៉ូឌែលនេះមានកាមេរ៉ាគោលផ្សេងគ្នា ប៉ុន្តែមានឡេនទូលាយ 8MP, កាមេរ៉ាម៉ាក្រូ 2MP, និងកាមេរ៉ាសែហ្វី 20MP ដូចគ្នា។ Xiaomi 12T ប្រើសេនស័រគោល 108MP ផ្ទុយទៅវិញ Xiaomi 12T Pro ប្រើសេនស័រ 200MP។

ចំពោះផ្នែកផ្សេងទៀត Xiaomi 12T និង Xiaomi 12T Pro គឺស្រដៀងគ្នាមិនគួរឲ្យជឿ។ ម៉ូឌែលទាំងពីរមានទំហំថ្ម 5,000 mAh ដែលគាំទ្រល្បឿនសាក 120W ក៏ដូចជាអេក្រង់ AMOLED ទំហំ 6.67អ៊ីញ ដែលមានកម្រិតបង្ហាញ 2,712 x 1,220 ភិចសែល ជាមួយល្បឿន 120Hz refresh rate។ បន្ថែមពីនេះ ប្រភព Quandt រាយការណ៍ម៉ូឌែលទាំងពីរ នឹងបញ្ចេញជាមួយ MIUI 13 ផ្អែកលើ Android 12 ជាជាង Android 13 ថ្មី៕

ប្រភពរូបភាពពី @rquandt & WinFuture
ប្រភពរូបភាពពី @rquandt & WinFuture
ប្រភពរូបភាពពី @rquandt & WinFuture
ប្រភពរូបភាពពី @rquandt & WinFuture

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]