អាហ្វ្រិកខាងត្បូង៖ បុរសម្នាក់អាយុ៤០ឆ្នាំ ត្រូវបានគេដាក់រហស្សនាមឲ្យថា ឧ.ក្រិ.ដ្ឋ.ជ.ន.ល្ង.ង់.បំផុតរបស់ប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់ពីគាត់បានដើរចូលទៅក្នុងប៉ុស្តិ៍ប៉ូលីស ខណៈរូបគាត់ផ្ទាល់ ស្ថិតក្នុងបញ្ជី.ឧ.ក្រិ.ដ្ឋ.ជ.ន.ដែលប៉ូលិសកំពុងតាមចាប់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្តរជាតិ Odditycentral កាលពីថ្ងៃទី១៤ ខែកញ្ញា ​ឆ្នាំ២០២២។

ជាក់ស្ដែង ឧ.ក្រិ.ដ្ឋ.ជ.ន Thomas Ngcobo បានរត់.គេ.ច.ខ្លួនអស់រយៈពេល៧ឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីគាត់បាន.លួ.ច.យកគ្រឿងបន្លាស់ជួសជុលគ្រឿងអេឡិចត្រូនិក ដែលមានតម្លៃជាង១,២០០ដុល្លារអាមេរិក ដោយគាត់មានតួនាទីការងារជាអ្នកដឹកជញ្ជូនឲ្យអតិថិជន។ ហើយអ្នកគ្រប់គ្រង បានកត់សម្គាល់ឃើញថា វិក័យប័ត្រចំនួនពីរបានបាត់ និងអីវ៉ាន់ជាច្រើនត្រូវបានដឹកបញ្ជូនខុសអាសយដ្ឋានរបស់អតិថិជនផងដែរ ដូច្នេះក៏សម្រេចដាក់ពាក្យបណ្ដឹងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកនាំពាក្យប៉ូលិស លោក Brigadier Selvy Mohlala បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឧ.ក្រិ.ដ្ឋ.ជ.ន.រូបនេះ បានដើរចូលក្នុងប៉ុស្ដិ៍ប៉ូលិស និងត្អូញត្អែរថា គាត់មិនទាន់ទទួលបានការឆ្លើយតប ទៅនឹងពាក្យសុំបម្រើការងាររបស់គាត់ក្នុងប៉ុស្ដិ៍ប៉ូលិសឡើយ រួមទាំងសួរថា តើមានបញ្ហាអ្វីទើបយឺតយ៉ាវផងដែរ។

យ៉ាងណាមិញ ឥឡូវនេះ ឧ.ក្រិ.ដ្ឋ.ជ.ន Thomas កំពុងស្ថិតនៅក្រោមការ.ឃុំ.ឃាំ.ងរបស់ប៉ូលិស ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីរង់ចាំការដោះស្រាយបន្ដ៕

ប្រភព: Odditycentral / timenownews

សូមទស្សនារូបភាពខាងក្រោម៖

  ឧ.ក្រិ.ដ្ឋ.ជ.ន Thomas Ngcobo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]