រ៉ូម៉ានី៖ លោកយាយរាងតូចល្អិតម្នាក់ មានឈ្មោះថា Ana di Pištonja ឬហៅក្រៅ Baba Anujka គឺជា​អ្នក​គីមីវិទ្យា​ស្ម័គ្រ​ចិត្ត ហើយគាត់បានប្រើប្រាស់ជំនាញរបស់គាត់ ស.ម្លា.ប់.មនុស្សប្រមាណពី៥០នាក់ ដល់១៥០នាក់ឯណោះ នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០។

ជាក់ស្ដែង លោកយាយ Baba Anujka បានកើតក្នុងឆ្នាំ១៨៣៨ នៅភូមិ Malovăț នៃប្រទេសរ៉ូម៉ានី។ ហើយលុះមកដល់ឆ្នាំ១៨៤៩ គាត់បានផ្លាស់ទីលំនៅ ទៅរស់នៅក្នុងភូមិ Vladimirovac នៃប្រទេសស៊ែប៊ីវិញ ជាមួយក្រុមគ្រួសាររបស់គាត់ ដែលជាគ្រួសារមួយមានជីវភាពធូរធារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថិតក្នុងអាយុ២០ឆ្នាំ លោកយាយបាន.ឆ្ល.ង.រោ.គ.ស្វា.យ ដែលធ្វើឲ្យគាត់ខូចចិត្តជាខ្លាំង បន្ទាប់ពីបុរសជាមន្ត្រីយោធាវ័យក្មេងជនជាតិអូទ្រីសម្នាក់ ធ្វើ.បា.ប.គាត់។ ហើយមិនយូរប៉ុន្មាន គាត់ក៏បានចាប់ផ្ដើមចាប់អារម្មណ៍លើថ្នាំ និងសិក្សាលើគីមីសាស្ត្រ ខណៈគាត់អាចនិយាយចំនួន៥ភាសាផងដែរ។

ក្រោយមក លោកយាយបានរៀបការជាមួយបុរសម្នាក់ឈ្មោះថា Pistov និងមានកូនជាមួយគ្នារហូតដល់ទៅ១១នាក់ ប៉ុន្ដែមានកូនម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិតរហូតដល់ធំពេញវ័យ។ ចំណែកប្ដីរបស់គាត់មានអាយុច្រើនជាងគាត់ និងបាន.លា.ចា.ក.លោ.ក.ចោលគាត់ បន្ទាប់ពីរៀបការហើយបានរយៈពេល២០ឆ្នាំ។ ហើយគាត់ក៏បានបន្ដការសិក្សាគីមីសាស្ត្ររបស់គាត់ទៀតតែម្ដង។

តួយ៉ាង បន្ទាប់ពីប្ដី.លា.ចា.ក.លោ.ក.បាត់ទៅ លោកយាយ Anujka បានបង្កើតមន្ទីរពិសោធន៍មួយនៅចំហៀងផ្ទះរបស់គាត់ និងទទួលបានកេរ្តិ៍ឈ្មោះជាអ្នកព្យាបាល រួមទាំងជាគ្រូឱសថនៅចុងសតវត្សទី១៩ផងដែរ។ ហើយគាត់ទទួលបានប្រជាប្រិយភាពជាខ្លាំងពីក្រុមស្ត្រីជាប្រពន្ធៗក្នុងភូមិ ដែលស្វែងរកជំនួញសម្រាប់.ប.ញ្ហា.សុខភាព និងទទួលបានប្រាក់ចំណូលគួរសម្យសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោកយាយ បានលក់ទឹកវេទមន្ដទៅឲ្យក្រុមស្ត្រីរៀបការរួច ដែលចង់ឲ្យគាត់ជួយចំពោះបញ្ហានៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ។ ហើយទឹកវេទមន្ដរបស់គាត់ គឺផ្ទុកនូវសារធាតុអាសេនិច និងផ្សំជាមួយរុក្ខជាតិពុលមួយចំនួន ដែលពិបាកនឹងរកឃើញ។

មុនពេលលក់ទឹកវេទមន្តទៅឲ្យនរណាម្នាក់ គាត់នឹងសួរនាំពីទម្ងន់របស់អ្នកដែលចង់.ស.ម្លា.ប់ ដើម្បីឲ្យគាត់អាចមានភាពងាយស្រួលក្នុងការគណនាកម្រិតថ្នាំ ដែលត្រូវការ។ ហើយថ្នាំនឹងត្រូវបានផ្ដល់ឲ្យ.ជ.ន.រ.ង.គ្រោះ.ផឹក និងជាធម្មតា.ស្លា.ប់ បន្ទាប់ពីរយៈពេលប្រហែល៨ថ្ងៃផងដែរ។

ក្នុងខែមករា ឆ្នាំ១៩២៤ លោកយាយ Anujka បានលក់ទឹកវេទមន្ដទៅឲ្យស្ត្រីម្នាក់ឈ្មោះថា Stana Momirov ដែលមានបំណងចង់.ស.ម្លា.ប់.ប្ដីរបស់ខ្លួនឯង។ ហើយរយៈពេលប្រហែលពីរបីថ្ងៃប៉ុណ្ណោះ ក៏ឃើញប្រសិទ្ធិភាពពិតប្រាកដមែន ដោយបុរសជាប្ដី បាន.ធ្លា.ក់.ខ្លួ.ន.ឈឺ និង.ដា.ច់.ខ្យ.ល់.ស្លា.ប់.តែម្ដង។ ក្រោយមក អតិថិជនរូបនេះរបស់លោកយាយ បានរៀបការជាមួយប្ដីទីពីរ និងបានវិលត្រឡប់មកទិញទឹកវេទមន្តពីលោកយាយម្ដងទៀត ដើម្បី.ស.ម្លា.ប់.ប្ដី.ទីពីរ។ ហើយទីបំផុត បុរសជាប្ដីទីពីរក៏បាន.ស្លា.ប់.ក្រោមសភាពស្រដៀងនឹងបុរសជាប្ដីទីមួយដែរ ដែលជាហេតុធ្វើឲ្យប៉ូលិសសង្ស័យ និងសួរនាំដល់នាង Stana ជាប្រពន្ធ ។ ទន្ទឹមនឹងនេះ នាង Stana បានធ្វើការ.ចោ.ទ.ប្រ.កា.ន់.ទៅលើលោកយាយផងដែរ។

ក្នុងខែធ្នូ ឆ្នាំ១៩២៦ លោកយាយ បានលក់ទឹកវេទមន្ដទៅឲ្យប្ដីប្រពន្ធពីរនាក់ ដែលមានឈ្មោះថាលោក Sima និងអ្នកស្រី Sofija ដែលមានបំណងចង់សម្លាប់ឪពុករបស់ខ្លួន។ ហើយលទ្ធផល បានសម្រេច បន្ទាប់ពីឪពុករបស់អ្នកទាំងពីរបាន.ធ្លា.ក់.ខ្លួ.ន.ឈឺ រយៈពេល១៥ថ្ងៃ។

យ៉ាងណាមិញ ការកាត់ក្តីលើកដំបូងរបស់ លោកយាយ Anujka ត្រូវបានចាប់ខ្លួនក្នុងខែមិថុនា ឆ្នាំ១៩១៤ ក្នុងករណីផ្ដល់ថ្នាំ.ពុ.ល.សម្រាប់អំពើ.ឃា.ត.ក.ម្ម ប៉ុន្ដែគាត់ត្រូវបានរួចទោសវិញ។ ហើយគាត់ត្រូវបានចាប់ខ្លួនម្ដងទៀត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩២៨ ក្នុងអាយុ៩០ឆ្នាំ។ ចំណែកអតិថិជនរបស់គាត់កន្លងមក ក៏ត្រូវបាន.ចា.ប់.ខ្លួន និងទទួលទោសតាមច្បាប់ផងដែរ។

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩២៩ លោកយាយ Anujka ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជា.ប់.ឃុំ.ឃាំ.ង.ចំនួន១៥ឆ្នាំ ប៉ុន្ដែគាត់បានស្ថិតក្រោមការ.ឃុំ.ឃាំ.ង.រយៈពេល៨ឆ្នាំប៉ុណ្ណោះ ដោយសារតែអាយុដ៏ច្រើនរបស់គាត់។ ហើយលោកយាយ បានមានសេរីភាពវិញក្នុងអាយុ៩៨ឆ្នាំ និងបានចំណាយពេល២ឆ្នាំប៉ុណ្ណោះនៃជីវិតចុងក្រោយរបស់គាត់ ដោយទទួលមរណភាពក្នុងអាយុ១០០ឆ្នាំ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៨៕

រក្សាសិទ្ធិដោយ៖ ខ្មែរឡូត

ប្រភព: Wiki / odditycentral

សូមទស្សនារូបភាពខាក្រោម៖

លោកយាយ Anujka (credit to the owner)
លោកយាយ Anujka (credit to the owner)
លោកយាយ Anujka (credit to the owner)
លោកយាយ Anujka (credit to the owner)
លោកយាយ Anujka (credit to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]