បរទេស៖ ក្រុមហ៊ុន Nothing បានបង្ហាញតម្រុយពីការបញ្ចេញផលិតផលទីបី បន្ទាប់ពីបានចេញលក់កាស Ear (1) និងទូរសព្ទ Phone (1) រហូត​មក​ដល់​ពេល​នេះ។ ក្រុមហ៊ុននេះទើបតែបញ្ចេញរូបភាព teaser ថ្មី នៅលើបណ្ដាញសង្គម Twitter អំពីឧបករណ៍មួយដែលមិនទាន់បញ្ចេញឈ្មោះ ដោយគ្រាន់តែដាក់ចំណងជើងថា 'sublime'។

ដោយផ្អែកលើការលេចធ្លាយថ្មីៗនេះ គេសង្ស័យថា ក្រុមហ៊ុន Nothing កំពុងបញ្ចេញរូប teaser នៃកាស Ear (2) ក៏ដូចជា Ear (1) Stick ដែរ។ ជាគោល មានការលេចធ្លាយជាច្រើនដង មកទល់នឹងពេលនេះ ដោយក្រុមហ៊ុន Amazon បានដាក់បញ្ជីផលិតផលកាសឥតខ្សែ មួយភ្លែត កាលពីខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេមិនសូវដឹងច្រើនអំពីកាស Ear (2) ពេកទេ ប៉ុន្តែ Nothing បានត្រៀមដាក់បញ្ចេញវា និង Ear (1) Stick នៅក្នុងទីផ្សារជាច្រើន។ បច្ចុប្បន្ន វាហាក់ដូចជាមិនទំនង ដែលថាក្រុមហ៊ុន Nothing នឹងប្រកាសបង្ហាញទូរសព្ទថ្មីមួយទៀត ដោយលោក Carl Pei បានធ្វើការបញ្ចប់ពាក្យចចាមអារ៉ាមអំពីទូរសព្ទ Phone (1) Lite ដែលថាវាជាព័ត៌មានក្លែងក្លាយ៕

ការបង្ហោះរបស់ក្រុមហ៊ុន Nothing នៅលើបណ្ដាញសង្គម Twitter
រូបភាព Teaser

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]