បរទេស៖ យានអង្កេត InSight Lander របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានឮនិងចាប់បានរំញ័រពីថ្មអវកាសចំនួន៤ នៅពេលដែលពួកវាធ្លាក់ចូលទៅក្នុងភពអង្គារ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។ វាជាលើកទីមួយហើយ ដែលបេសកកម្មបានចាប់យកទាំងការរញ្ជួយដី និងរលកសូរសព្ទពីផលប៉ះពាល់ទៅលើភពអង្គារ ហើយវាគឺជាការចាប់បានផលប៉ះពាល់ជាលើកដំបូងរបស់យាន InSight ចាប់តាំងពីវាបានចុះចត នៅលើភពក្រហមនេះ ក្នុងឆ្នាំ២០១៨។

ជាសំណាងល្អ យាន InSight មិនស្ថិតនៅចំទីតាំងនៃការធ្លាក់អាចម៍ផ្កាយទាំងនេះទេ។ ផលប៉ះពាល់នេះមានចាប់ពីចម្ងាយ ៨៥ទៅ២៩០គីឡូម៉ែត្រ ពីទីតាំងស្ថានីយចុះចត នៅក្នុងតំបន់ Elysium Planitia របស់ភពអង្គារ ដែលជាវាលទំនាប ដែលស្ថិតនៅក្នុងភាគខាងជើងនៃអេក្វាទ័ររបស់ភពនេះ។ អាចម៍ផ្កាយបានកកិតជាមួយបរិយាកាសភពអង្គារ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ហើយបន្ទាប់មកបានផ្ទុះទៅជាបំណែកតូចៗ ចំនួន៣ ដែលនីមួយៗបន្សល់ទុកនូវរណ្ដៅមួយ នៅលើផ្ទៃរបស់ភពក្រហមនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិន្នន័យពីយាន InSight ក៏បានបង្ហាញពីផលប៉ះពាល់ស្រដៀងគ្នាចំនួនបីផ្សេងទៀត មួយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ និងពីរផ្សេងទៀតក្នុងឆ្នាំ២០២១ នៅថ្ងៃទី១៨ ខែកុម្ភៈ និងថ្ងៃទី៣១ ខែសីហា។ ទីភ្នាក់ងារអវកាសនេះទើបតែចេញផ្សាយ ពីការថតបាននៃសំឡេងពីការប៉ះពាល់របស់អាចម៍ផ្កាយ ទៅលើភពអង្គារ កាលពីថ្ងៃចន្ទនេះ៕

ឥទ្ធិពលពីអាចម៍ផ្កាយ ដែលបង្កើតជារណ្ដៅ ក្នុងខែកញ្ញា ឆ្នាំ២០២១
វីដេអូ

ប្រភព: CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]