អាមេរិក៖ ក្មេងស្រីម្នាក់មានឈ្មោះថា Amy Mihaljevic កើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៧៨ និងរស់នៅក្នុងទីក្រុង Bay Village រដ្ឋ Ohio នៃសហរដ្ឋអាមេរិក ជាមួយឪពុកម្ដាយ និងបងប្រុសម្នាក់។ ហើយនាងគឺជាក្មេងស្រីម្នាក់ ដែលចូលចិត្តភាពសប្បាយរីករាយ ស្រលាញ់ធម្មជាតិ និងសត្វសេះផងដែរ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៨៩ Amy មានអាយុប្រហែល១០ឆ្នាំ ត្រូវបាន.ចា.ប់.ព.ង្រ.ត់.ពី​ចំណត​រថយន្តរបស់ផ្សារទំនើប Bay Square

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតា បន្ទាប់ពីចាកចេញពីសាលារៀន Amy តែងតែជិះកង់ត្រឡប់មកផ្ទះវិញ មុនបងប្រុសរបស់នាង គឺ Jason។ ប៉ុន្ដែក្នុងថ្ងៃកើតហេតុ បងប្រុសរបស់នាងចម្លែកក្នុងចិត្តជាខ្លាំង ព្រោះតែ Amy មិនទាន់ឃើញត្រឡប់មកផ្ទះ ដូច្នេះក៏សម្រេចចិត្តផ្ដល់ដំណឹងទៅកាន់ម្ដាយ។

ទន្ទឹមនឹងនេះ អ្នកស្រី Margaret ជាម្ដាយ បានប្រាប់ Jason ថា Amy ទំនងមានការហាត់សមក្រុមតន្ត្រីនៅសាលារៀន ព្រោះ Amy ធ្លាប់ប្រាប់ ដូច្នេះមិនបាច់បារម្ភទេ។ នាវេលាម៉ោង ៣:៣០នាទីរសៀល Jason បានទូរសព្ទទៅកាន់ម្ដាយម្ដងទៀត ដោយសារតែ Amy មិនទាន់ត្រឡប់មកផ្ទះវិញទេ ដែលធ្វើឲ្យអ្នកស្រី Margaret ចាប់ផ្ដើមព្រួយបារម្ភតែម្ដង។

អ្នកស្រី Margaret បានប្រញាប់ប្រញាល់រៀបនឹងត្រឡប់ទៅផ្ទះ ប៉ុន្ដែក៏ស្រាប់តែទទួលបានទូរសព្ទហៅចូលមួយពី Amy។ គ្រាន់តែឮសំឡេង Amy ភ្លាម អ្នកស្រីមានអារម្មណ៍ធូរស្រាលជាខ្លាំង ហើយអ្នកស្រីបានសួរ Amy អំពីការហាត់សម និងតើមានអ្វីកើតឡើងផងដែរ។ ចំណែក Amy បានឆ្លើយតបថាមិនមានអ្វីកើតឡើងទេ។

អ្នកស្រី Margaret បានកត់សម្គាល់ឃើញថា ចម្លែក ព្រោះរាល់ដង Amy ជាក្មេងស្រីម្នាក់ដែលពូកែនិយាយស្ដី និងមិនមែននិយាយខ្លីៗអីចឹងទេ។ ប៉ុន្ដែអ្នកស្រីមិនបានសួរនាំអ្វីច្រើនទេ ព្រោះតែអ្នកស្រីបានគិតថា Amy កំពុងទូរសព្ទពីផ្ទះ និងបញ្ចប់ការសន្ទនាថា៖

អ្នកស្រី Margaret

បើទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Margaret មានអារម្មណ៍មិនស្រណុកក្នុងចិត្តទេ ទើបសម្រេចចិត្តត្រឡប់ទៅផ្ទះ។ លុះពេលទៅដល់ផ្ទះ អ្នកស្រីមិនបានឃើញ Amy ទេ និងឃើញតែកូនប្រុស Jason ប៉ុណ្ណោះ ដែលកំពុងរង់ចាំមើលផ្លូវរបស់អ្នកស្រី។

តួយ៉ាង អ្នកស្រី Margaret បានធ្វើដំណើរទៅកាន់សាលារៀនរបស់ Amy ដោយសង្ឃឹមថានឹងអាចរក Amy ឃើញ ប៉ុន្ដែសាលារៀនបានបិទទ្វារស្ងាត់មនុស្សទៅហើយ និងឃើញតែកង់របស់ Amy ចតចោលប៉ុណ្ណោះ។ អ្នកស្រី Margaret មិនបញ្ឈប់ត្រឹមនេះឡើយ ដែលអ្នកស្រីបានទំនាក់ទំនងទៅកាន់មិត្តភក្ដិរបស់ Amy ទាំងអស់ ហើយពួកគេបានប្រាប់ថា មិនបានឃើញ Amy តាំងពីពេលថ្ងៃម៉្លេះ។

អ្នកស្រី Margaret បានរាយការណ៍ទៅកាន់ប៉ូលិស អំពីការបាត់ខ្លួនរបស់ Amy។ មិនបង្អង់យូរ ការតាមស្វែងរក Amy ទ្រង់ទ្រាយធំត្រូវបានធ្វើឡើង ដោយមានការចូលរួមពីអ្នកស្រុក និងភ្នាក់ងារ FBI ផងដែរ រួមទាំងបានប្រើប្រាស់ឧទ្ធម្ភាគចក្រ និងសេះជាដើម ដើម្បីស្វែងរក។

ប៉ូលិសបានធ្វើការស៊ើបអង្កេត និងរកឃើញថាមុនពេលកើតហេតុ Amy បានទទួលការហៅចូលតាមរយៈទូរសព្ទពីបុរសមិនស្គាល់មុខម្នាក់ឈ្មោះថា Frank ខណៈបុរសរូបនេះបានអះអាងប្រាប់ Amy ថា មានបំណងចង់ជួបនាង បន្ទាប់ពីនាងចេញពីសាលា ក្រោមលេសប្រាប់នាងថា គេចង់ទិញអំណោយជូនម្ដាយរបស់នាង សម្រាប់ការឡើងតំណែងថ្មីនៅកន្លែងធ្វើការ។

ចំណែកមិត្តភក្ដិរបស់ Amy បានប្រាប់ប៉ូលិសថា ពួកគេបានឃើញ Amy និយាយជាមួយបុរសប្លែកមុខម្នាក់ ដែលមើលទៅមានវ័យចំណាស់ដូចជាឪពុករបស់ Amy។ ចំណែកសាក្សីដទៃទៀតបានរៀបរាប់ពីភិនភាគរបស់បុរសប្លែកមុខ ដោយមានសម្បុរ.ស និងអាយុខ្ទង់ពី៣០ ដល់៤០ឆ្នាំ ហើយកម្ពស់ប្រមាណ១.៧៨ម៉ែត្រ និងពាក់វ៉ែនតា។

ប៉ូលិសបានគូរគំនូរនៃភិនភាគរបស់បុរសប្លែកមុខឡើង និងធ្វើការផ្សព្វផ្សាយតាមរក Amy រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩០ មានអ្នករត់ហាត់ប្រាណម្នាក់ បានប្រទះឃើញ.សា.ក.ស.ព.របស់ក្មេងស្រី ដែលនៅវាលមួយកន្លែង ចម្ងាយប្រហែល៨០គីឡូម៉ែត្រពីកន្លែងរស់នៅរបស់ Amy។ នៅទីបំផុត សា.ក.ស.ព.ត្រូវបានបញ្ជាក់ថា គឺពិតជា Amy មែន និងត្រូវបាន.ស្លា.ប់.យូរណាស់មកហើយ។

Amy ត្រូវបានគេ.វា.យ.ត្រង់ក្បាលយ៉ាងដំណំ និងមានស្នាម.រ.បួ.ស.ត្រង់.ក ខណៈស្លៀកសម្លៀកបំពាក់ដូចនឹងថ្ងៃ ដែលនាងបាត់ខ្លួន។ ប៉ុន្ដែស្បែកជើងកវែងរបស់នាង ក្រវិល និងកាបូបលុយត្រូវបានបាត់ផងដែរ។

យ៉ាងណាមិញ ប៉ូលិសបានធ្វើការសង្ស័យលើជនសង្ស័យរាប់រយនាក់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្ដែមិនមាននរណាម្នាក់ត្រូវបានចាប់ខ្លួនទេ។ ហើយលុះមកដល់ខែវិច្ឆិកា ឆ្នាំ២០០៦ ស្ទើរតែរយៈពេល២០ឆ្នាំ ចាប់តាំងពីថ្ងៃ Amy បាត់ខ្លួន ប៉ូលិសបានរកឃើញថា មុនពេល Amy បាត់ខ្លួនប៉ុន្មានសប្ដាហ៍ មានក្មេងស្រីមួយចំនួន ទទួលបានការហៅចូលតាមរយៈទូរសព្ទដូច Amy ដែរ និងអ្នកទូរសព្ទមក​ បានអះអាងថាធ្វើការងារនៅកន្លែងតែមួយជាមួយឪពុកម្ដាយរបស់ពួកគេទៀតផង។

ចំពោះកាលដែលអ្នកទូរសព្ទមក ស្គាល់លេខទូរសព្ទរបស់ក្មេងស្រីៗ ប៉ូលិសបានស៊ើបអង្កេតឃើញថា Amy និងក្មេងស្រីៗទាំងប៉ុន្មាន បានទៅលេងសួនធម្មជាតិមួយកន្លែងក្នុងស្រុកឈ្មោះថា Lake Erie Nature & Science និងបានសរសេរព័ត៌មានផ្ទាល់ខ្លួនក្នុងបញ្ជីអ្នកចូលកម្សាន្ត។ បន្ទាប់មក ប៉ូលិសបានកោះហៅអ្នកធ្វើការនៅទីនោះ មកសាកសួរចម្លើយ ប៉ុន្ដែមិនមានលទ្ធផលអ្វីទេ។

នៅខែមករា ឆ្នាំ២០១៩ មានស្ត្រីម្នាក់ បានណែនាំខ្លួនថា ខ្លួនជាអតីតដៃគូស្នេហារបស់បុរស ដែលត្រូវទទួលខុសត្រូវលើការ.ស្លា.ប់.របស់ Amy។ អ្នកស្រីបានអះអាងទៀតថា អ្នកស្រីបានរស់នៅចម្ងាយប្រមាណ១.៥គីឡូម៉ែត្រពីកន្លែងដែល Amy បាត់ខ្លួន។

ទន្ទឹមនឹងនេះ អ្នកស្រីបានឲ្យដឹងថា បុរសជាអតីតដៃគូស្នេហារបស់អ្នកស្រី មិនបានវិលត្រឡប់មកផ្ទះវិញនៅយប់នោះទេ និងបានទូរសព្ទមកអ្នកស្រី ដោយសួរថា តើបានឃើញព័ត៌មានអំពី Amy ឬអត់ផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ បុរសជាជនសង្ស័យ មិនទាន់ត្រូវបានបង្ហាញឈ្មោះ និងមិនទាន់ត្រូវបានចាប់ខ្លួនឡើយ ខណៈមកទល់បច្ចុប្បន្ននេះ គាត់មានអាយុ៦៤ឆ្នាំហើយ។ ចំណែកប៉ូលិសវិញ កំពុងព្យាយាមប្រមែប្រមូលភស្តុតាងបន្ថែម ដើម្បីចាប់ខ្លួនគាត់ផងដែរ៕

រក្សាសិទ្ធិ: ខ្មែរឡូត

ប្រភព: anna solves / citybayvillage

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងស្រី Amy (credit to the owner)
ក្មេងស្រី Amy (credit to the owner)
ក្មេងស្រី Amy (credit to the owner)
ក្មេងស្រី Amy (credit to the owner)
ភិនភាគបុរសចាប់ក្មេងស្រី Amy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]