បរទេស៖ ការពិនិត្យមើលថ្មីមួយទៅលើថ្មចាស់ៗមួយចំនួន នៅលើពិភពលោក បង្ហាញថាទ្វីបដំបូងៗនៅលើផែនដី គឺមិនមានស្ថេរភាពទេ ហើយបានលិចចូលទៅក្នុងស្រទាប់ម៉ង់តូ (mantle) មុនពេលងើបឡើងម្ដងទៀត និងបានកែទម្រង់។ នេះអាចពន្យល់ពីលក្ខណៈគួរឲ្យងឿងឆ្ងល់មួយចំនួន នៃការបង្កើត, ផ្នែកដែលចាស់ខ្លាំង, និងផ្នែកដែលមានស្ថេរភាពនៃមណ្ឌលថ្មឬលីតូស្វ័រ (lithosphere) ដែលបន្តស្ថិតនៅពីការផ្លាស់ប្ដូរទ្វីប ក្នុងយុគសម័យ eons និងកំណត់ត្រាប្រវត្តិបុរាណរបស់ផែនដី។

ការរកឃើញថ្មីអាចជួយយើង ឲ្យយល់ពីការផ្លាស់ប្ដូរភូគព្ភសាស្ត្ររបស់ផែនដី លើអាយុកាល៤.៥ពាន់លានឆ្នាំរបស់វា។ អ្នកជំនាញភូភព្ភវិទូ លោក Fabio Capitanio នៃសាកលវិទ្យាល័យ Monash University School of Earth, Atmosphere and Environment ក្នុងប្រទេសអូស្ត្រាលី បានពន្យល់ថា៖ «ពពួកថ្មនៅក្នុងស្នូលនៃទ្វីប ដែលត្រូវបានហៅថា cratons មានអាយុកាលជាងបីពាន់លានឆ្នាំ។ ពួកវាបានបង្កើតឡើង ក្នុងកំណើតដំបូងៗនៃផែនដី ហើយបានរក្សាការសម្ងាត់ អំពីរបៀបដែលទ្វីបនិងផែនដី បានផ្លាស់ប្ដូរទៅតាមពេលវេលា»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Capitanio និងក្រុមការងាររបស់គាត់បានធ្វើគំរូគណនា ដើម្បីបង្កើតភាពតំណាងនៃការវិវត្តន៍នៃផែនដី ក្នុងអំឡុងពេលប៉ុន្មានពាន់លានឆ្នាំដំបូង ដើម្បីសង្កេតមើលការវិវត្តន៍កម្ដៅនិងគីមី នៃម៉ង់តូលីតូស្វ័រ craton។ លទ្ធផលបានបង្ហាញថា ប្លុកទ្វីបដំបូងៗដែលលេចឡើងនៅលើផែនដី គឺមិនមានស្ថេរភាពទេ ដោយលិចចូលទៅក្នុងស្រទាប់ម៉ង់តូវិញ។ យ៉ាងណាមិញ ផ្នែកខ្លះអាចនៅជាប់ទីនោះបានយូរ មុនពេលងើបឡើងលើ បង្កើតនៅខាងក្រោមមណ្ឌលថ្ម ជាស្រទាប់ៗ ផ្ដល់ភាពអណ្ដែតនិងរឹងមាំ។ ដោយសារតែបំណែកថ្មចាស់ៗមួយចំនួន អាចស្ថិតនៅក្នុងស្រទាប់ម៉ង់តូក្នុងរយៈពេលយូរ នេះអាចពន្យល់ពីភាពខុសប្រក្រតី នៃសមាសភាព craton ដូចជាថ្មចាស់ៗពីទីកន្លែងផ្សេងៗ លាយឡំជាមួយនឹងថ្មក្រោយៗ៕

រូបភាពផែនដី ថតពីស្ថានីយអវកាស (រូបភាពពី Jeff Williams/NASA)

ប្រភព: Science Alert

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]