កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តជ្រាបហើយថា Xiumin សមាជិកក្រុម EXO នឹងចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួន ព្រមទាំងនឹងបង្ហាញពីការសហការដែលរំពឹងទុកយ៉ាងខ្លាំងជាមួយ Mark សមាជិក NCT សម្រាប់បទ «How We Do» ក្នុងពេលឆាប់ៗនេះផងដែរ។

ដោយក្នុងបទសហការគ្នានេះដែរ វាគឺជាប្រភេទបែប Jack swing ថ្មី ដែលរួមបញ្ចូលគ្នានូវអារម្មណ៍នៃទសវត្សរ៍ទី ៩០ និងសំឡេងបែបទំនើប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Mark ត្រូវបានគេរំពឹងថា នឹងបន្ថែមភាពទាក់ទាញផ្ទាល់ខ្លួន ទៅនឹងការផលិតការរ៉េប ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបសម្រាប់ការចេញបទនេះ។ លើសពីនេះទៅទៀត នេះក៏ជាលើកទីមួយដែលអ្នកទាំងពីរបានជួបគ្នាឡើងវិញ ចាប់តាំងពីបទចម្រៀងរួមគ្នារបស់ពួកគេដែលមានចំណងជើងថា «Young & Free» ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១៧។ ម្យ៉ាងវិញទៀត អាល់ប៊ុមថ្មីនេះ ក៏គ្រោងនឹងចេញនៅថ្ងៃទី ២៦ ខែកញ្ញា នេះហើយ ដូច្នេះហ្វេនៗរបស់តារាចម្រៀងប្រុសទាំងពីរ ច្បាស់ជាមិនឲ្យខកខាននូវបទមួយនោះឡើយ៕

ប្រភព៖ koreaboo

Mark និង Xiumin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]