កម្សាន្ត៖ តារា K-Pop ភាគច្រើនគឺ ពឹងផ្អែកលើក្រុមហ៊ុនរបស់ពួកគេ សម្រាប់ការផ្សព្វផ្សាយមិនថាកាលវិភាគ និងសូម្បីតែគុណភាពនៃតន្ត្រី ដែលពួកគេចេញផ្សាយ។

យ៉ាងណាមិញ វាជារឿងដ៏គួរឲ្យខកចិត្តមួយសម្រាប់ទាំង idols និងអ្នកគាំទ្រ គឺនៅពេលដែលក្រុមហ៊ុនណាមួយ ធ្វើបាប idols របស់ពួកគេ ហើយខណៈពេលដែលជាធម្មតា idols មិនអាចនិយាយប្រឆាំង នឹងក្រុមហ៊ុនរបស់ពួកគេបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ មិនមែនតារាទាំងអស់សុទ្ធតែខ្លាច មិនហ៊ានតបតនឹងក្រុមហ៊ុនរបស់ពួកគេនោះទេ ក្នុងនោះក៏មាន idols ខ្លះក្លាហាន ដែលបាននិយាយ ហ៊ានក្រោកឈរឡើងចំពោះមុខក្រុមហ៊ុនរបស់ពួកគេ ប្រឆាំងនឹងការធ្វើបាប ដូចគ្នា។

ខាងក្រោមនេះ ជាតារាប៉ុន្មានដួងដែល​បាន​ប្រឆាំង​នឹង​ភ្នាក់ងារ​របស់​ខ្លួន ៖

១. Jessi

Jessi ធ្លាប់ជាអ្នកចម្រៀង នៅក្រោម P NATION រហូតដល់ការចាកចេញថ្មីៗនេះ ខណៈ​ដែល​នៅ​តែ​ចុះ​ហត្ថលេខា​នៅ P NATION នាង​បាន​និយាយ​អំពី​របៀប​ដែល PSY មិន​យល់​ព្រម​លើ​សម្លៀក​បំពាក់​របស់​នាង តែយ៉ាងណាតារាស្រីរូបនេះ បានបដិសេដមិនព្រមតាមការ សំណូមពររបស់ PSY នោះទេ។

Jessi

២. Taeyeon សមាជិកក្រុម Girls' Generation

Taeyeon សមាជិកក្រុម Girls' Generation មិនដែលខ្លាចក្នុងការនិយាយពី SM Entertainment ឲ្យចេញមុខ ដោះស្រាយបញ្ហាទាំងសម្រាប់ខ្លួននាង និងសមាជិករបស់នាងនោះទេ ដែលពេលមួយនាង ជាមួយ Seulgi និង Wendy បានញ៉ាំការ៉េមជាមួយគ្នា តែដោយសារតែអ្នកគ្រប់គ្រងរបស់ Red Velvet មើលមក ធ្វើឲ្យ Seulgi និង Wendy បន្ថយការញ៉ាំ ជាហេតុធ្វើឲ្យ Taeyeon ចេញមុខថាឲ្យអ្នកគ្រប់គ្រងនោះភ្លាមៗ ដោយជឿថា Seulgi និង Wendy គួរតែត្រូវបានអនុញ្ញាត ឲ្យញ៉ាំអ្វីដែលពួកគេចង់។

Taeyeon

៣. HyunA និង DAWN

ប្រហែល​ជា​រឿង​ដ៏​ល្បី​បំផុត​មួយ ​របស់​តារា​ដែល​ក្រោក​ឈរ​ប្រឆាំង ​នឹង​ក្រុមហ៊ុន​របស់​ពួក​គេ គឺ​នៅ​ពេល HyunA និង DAWN បង្ហាញ​ពី​ទំនាក់ទំនង​របស់​ពួក​គេ ដែលពេលនោះ Cube Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីបដិសេធពាក្យចចាមអារ៉ាមថា HyunA និង DAWN មិនបានណាត់ជួបគ្នាទេ។ ប៉ុន្តែជាជាងនៅស្ងៀម ហើយទុកឲ្យក្រុមហ៊ុននិយាយជំនួសពួកគេ HyunA និង DAWN បានសម្រេចចិត្តចែករំលែកព័ត៌មាន នៃទំនាក់ទំនងរបស់ពួកគេ ដែលនាំឲ្យពួកគេត្រូវបានគេបណ្តេញចេញ ពី Cube Entertainment

HyunA និង DAWN

៤. Sakura សមាជិកក្រុម LE SSERAFIM

ថ្មីៗនេះ LE SSERAFIM បានចេញផ្សាយភាពយន្តឯកសារ ដែលលាតត្រដាងការពិតដ៏ឃោរឃៅ នៃអ្វីដែលសិក្ខាកាមតារា K-Pop ឆ្លងកាត់ ខណៈពេលដែលព្យាយាមសម្រេចក្តីសុបិន នៃការបង្ហាញខ្លួនដំបូងរបស់ពួកគេ ជាពិសេសគឺរបបអាហារ។ ស្របគ្នានោះ Sakura ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១១ បានស្រក់ទឹកភ្នែកចំពោះការរិះគន់នេះ ដោយពន្យល់ថា ពួកគេបានធ្វើការយ៉ាងលំបាក នាងមិនចង់ឲ្យសមាជិកតានតឹងអំពីរឿងនេះទេ។ ធ្វើឲ្យអ្នកគាំទ្រមានមោទនភាពមិនគួរឲ្យជឿ ចំពោះ Sakura សម្រាប់ការក្រោកឈរឡើង សម្រាប់សមាជិករបស់នាង និងនិយាយប្រឆាំងនឹងបញ្ហាសំខាន់បែបនេះ៕

Sakura

ប្រភព : Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]