កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀង IU បានរៀបចំការប្រគុំតន្ត្រីដ៏អស្ចារ្យមួយដើម្បីអបអរខួបលើកទី ១៤ នៃការប្រឡូកសិល្បៈរបស់នាង។ ហើយ IU បាន​បង្កើត​កំណត់ត្រា​​ក្នុង​ប្រវត្តិសាស្ត្រ​ ជា​តារា​ស្រី​កូរ៉េ​ដំបូង​គេ​ដែល​បាន​ប្រគំុំតន្ត្រី​នៅ​ពហុកីឡដ្ឋាន Jamsil Olympic។ 

IU
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ជាមួយជីវិតសិល្បៈទទួលបានជោគជ័យតាំងពីបើកក្បាលដំបូងរហូតមកដល់ពេលនេះ ប្រហែលជាគ្រប់គ្នាគិតថា IU មានជីវិតគាប់ប្រសើរ រស់នៅត្រកូលគ្រួសារដែលមានភាពសុខស្រួលហើយមើលទៅ។ ប៉ុន្តែផ្ទុយទៅវិញ ជីវិតរបស់នាងកាលពីក្មេង ពិតជាលំបាកយ៉ាងនឹកស្មានមិនដល់។

តាមពិតទៅ IU មានកុមារភាពដ៏លំបាកមួយ បន្ទាប់ពីគ្រួសាររបស់នាងបានក្ស័យធនក្នុងរបររកស៊ី។ តារាចម្រៀងរូបនេះ នៅពេលនោះ ត្រូវរស់នៅជាមួយគ្រួសាររបស់នាងនៅក្នុងបន្ទប់ដ៏តូចមួយ។ ដោយសារតែបំណុលដ៏ច្រើន ម្តាយរបស់ IU បានបញ្ជូននាង និងប្អូនប្រុសរបស់នាងទៅស្រុកកំណើត ដើម្បីរស់នៅជាមួយជីដូនរបស់នាង។ 

IU

ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ IU បាន​បង្ហាញ​បន្ទប់​តូច​ដែល​គ្រួសារ​នាង​ធ្លាប់​ស្នាក់​នៅ​បន្ទាប់​ពី​ក្ស័យ​ធន។ នាង​បាន​រៀប​រាប់​ថា​ ជា​បន្ទប់ចង្អៀត​មួយ​ គ្រួសារ​ទាំង​មូល​មិន​ដែល​មាន​អាហារ​ហូប​គ្រប់​គ្រាន់នោះទេ។ គ្រួសារទាំងមូលថែមទាំងរស់នៅពឹង​លើលុយជីដូនរបស់នាង ដែលរកបានពីការលក់គ្រឿងតុបតែងសក់នៅផ្សារ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ IU កម្រ​បាន​ជួប ឬ​និយាយ​ជាមួយ​ឪពុក​ម្ដាយ​របស់​នាង​នា​ពេល​នោះ​ណាស់។ ដោយសារតែបែបនេះ រាល់ពេលដែលនាងមានអារម្មណ៍ឯកា IU លួងខ្លួនឯងថានាងនៅមានជីដូនម្នាក់ដែរ។ 

IU

ចូលមកដល់ជំហានសិល្បៈ ថ្វីត្បិតតែសមត្ថភាពច្រៀងពីធម្មជាតិរបស់នាងមានក៏ដោយ ប៉ុន្តែ IU នៅតែត្រូវឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាកមួយ។ នៅអាយុ ១៤ ឆ្នាំ នាងត្រូវទៅនេះទៅនោះគ្រប់ទីកន្លែងដោយខ្លួនឯង ដើម្បីស្វែងរកការប្រកួតប្រជែង។ មុន​នឹង​ក្លាយ​ជា​តារា​ល្បី​ដូច​សព្វ​ថ្ងៃ IU ត្រូវ​បាន​គេ​ច្រាន​ចោល​ក្នុង​ការ​ប្រកួតទាំង​ធំ​ទាំង​តូច​ចំនួន ២០ដង។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះ ក៏ត្រូវបានក្រុមហ៊ុនមួយចំនួនបោកប្រាស់ ជាមួយនឹងការសន្សំប្រាក់របស់នាងទាំងអស់ផងដែរ។ នាងនិយាយថា ជាធម្មតានៅពេលដែលក្រុមហ៊ុនកម្សាន្តមួយចំនួនសុំឲ្យសិក្ខាកាមបង់លុយឲ្យពួកគេហ្វឹកហាត់នោះគឺជាការបោកប្រាស់ប៉ុណ្ណោះ៕

ប្រភព៖ kenh14

IU
IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]