យល់ដឹង៖ អាចនិយាយបានថា ការឡើងភ្នំគឺជាសកម្មភាពទេសចរណ៍ដ៏ល្អមួយប្រភេទ ដើម្បីទទួលយកបទពិសោធន៍បែបធម្មជាតិព្រៃពណ៌បៃតង និងបទពិសោធន៍ជីវិតនានាផងដែរ។

ប៉ុន្តែជាមួយនឹងគុណប្រយោជន៍ ក្នុងដំណើរផ្សងព្រេងបែបនេះ វាក៏មានបញ្ហាណាមួយដែលកើតឡើងដោយនឹកស្មានមិនដល់ដែរ ដូច្នេះអ្នកត្រូវចងចាំនូវវិធីមួយចំនួន ដើម្បីធានាបាននូវការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព ជាពិសេសនៅពេលដើរលេងតែម្នាក់ឯង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

១.អីវ៉ាន់សំខាន់

មុនពេលអ្នកចេញដំណើរ មិនថាជាការធ្វើដំណើររយៈពេលខ្លី ឬវែងនោះទេ វាជារឿងសំខាន់ដែលអ្នកត្រូវរៀបចំរបស់សំខាន់ៗសម្រាប់ការធ្វើដំណើរ រួមមាន៖ ផែនទី ត្រីវិស័យ ទឹក អាហារ (សម្បូរថាមពល) អាវភ្លៀង ឧបករណ៍បញ្ឆេះ កញ្ចប់សង្គ្រោះបឋម កាំបិត ពិល ឡេការពារកម្តៅថ្ងៃ ថ្នាំការពារមូស ឬសត្វល្អិត កាសែត​ក្រាស់​ក្នុងករណី​ស្បែកជើង​របស់​អ្នក​រអិល ខ្សែដៃជំនួយសម្រាប់សន្លាក់ ជាពិសេសសន្លាក់ជង្គង់. សម្រាប់ការធ្វើដំណើរយូរជាងនេះ ការជួល ឬទិញឧបករណ៍តាមដានដូចជា PLB (ឧបករណ៍ចាប់សញ្ញាទីតាំងផ្ទាល់ខ្លួន) នឹងមានប្រយោជន៍នៅពេលមានអាសន្ន ដូចជាការបាត់ខ្លួនជាដើម។

២.រក្សាទំនាក់ទំនងឲ្យជាប់ជាមួយមនុស្សជាទីស្រលាញ់

មានន័យថា អ្នកត្រូវប្រាកដថា យ៉ាងហោចណាស់សាច់ញាតិរបស់អ្នកបានដឹងពីផែនការបឋម រួមទាំងការធ្វើដំណើរ កន្លែងដែលត្រូវឈប់ ពេលណាត្រូវទៅរបស់អ្នកជាមុនសិន កុំឲ្យពួកគាត់បាត់អ្នកទៅដោយគ្មានប្រាប់មួយម៉ាត់ថាទៅណា។ នេះគឺចាំបាច់ក្នុងករណីមានការអ្នកវង្វេង ឬបាត់ខ្លួន ឬស្ថានភាពសង្គ្រោះបន្ទាន់ ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរតែម្នាក់ឯង។

រូបតំណាង

៣.ដឹងពីដែនកំណត់របស់ខ្លួនឯង

ប្រសិនបើអ្នកមានសុខភាពល្អ អ្នកអាចយកឈ្នះលើដំណើរកម្សាន្តដែលមានរយៈពេលលើសពី ២ សប្តាហ៍បាន។ ប៉ុន្តែកុំឲ្យហួសពីសមត្ថភាពពិតរបស់អ្នក សម្រាប់ការធ្វើដំណើរយូរជាងនេះ អ្នកត្រូវធ្វើការហ្វឹកហាត់កាយសម្បទាខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើដំណើរ។

រូបតំណាង

៤.ទម្លាប់មានធានារ៉ាប់រងលើការធ្វើដំណើរ

ទោះបីជាអ្នក ជាអ្នកឡើងភ្នំដែលមានបទពិសោធន៍ក៏ដោយ ក៏គង់មានថ្ងៃភ្លាត់ស្នៀតដែរ។ ដូច្នេះ អ្នកត្រូវដឹងពីគោលការណ៍ណាមួយ ក្នុងការធានារ៉ាប់រងការធ្វើដំណើររបស់អ្នក ក្នុងករណីមានអាសន្នផងដែរ។ អាស្រ័យលើគោលដៅរបស់អ្នក អ្នកគួរតែពិនិត្យជាមួយអាជ្ញាធរក្នុងតំបន់របស់អ្នក ដើម្បីកំណត់នីតិវិធីស្វែងរក និងជួយសង្គ្រោះ មុនពេលធ្វើដំណើររបស់អ្នក។

រូបតំណាង

ប្រភព៖ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]