កម្សាន្ត៖ តាមរយៈ រូបភាពដែលមានសន្លឹកបៀរដូចខាងក្រោមនេះ សូមអ្នកជ្រើសរើសសន្លឹកបៀរមួយដែលអ្នកចូលចិត្ត រួចហើយចាំទៅអ៊ុតសន្លឹកបៀរមួយនោះ ដើម្បីទស្សន៍ទាយហោរាសាស្ត្រជីវិតរបស់អ្នក សម្រាប់ខែកញ្ញានេះ ​ថា​តើ​​ខែ​កញ្ញានេះ អ្នកបាន​ជួបរឿងល្អ ឬរឿងអាក្រក់អ្វីខ្លះ?

ប៉ុន្តែគួរបន្ថែមផងដែរថា មុនពេលមើល សូមជ្រើសរើសបៀរមួយសន្លឹកដោយប្រុងប្រយ័ត្ន សូមសម្រួលចិត្តឲ្យស្ងប់ និងផ្តោតអារម្មណ៍ ហើយចាំជ្រើសរើសសន្លឹកបៀរដែលអ្នកចូលចិត្ត ដើម្បីទស្សន៍ទាយ។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាជំនឿតាមបុគ្គលប៉ុណ្ណោះ សូមមើលដោយការពិចារណាផ្ទាល់ខ្លួន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

១.បើសិនអ្នករើសយកសន្លឹកបៀរទី ១

ចំពោះការងារ៖ ត្រៀមខ្លួនជួបឧបសគ្គអ្វីម្យ៉ាង ឬត្រូវដោះស្រាយបញ្ហាខ្លះៗ រហូតដល់អ្នកត្រូវប្តូរទៅធ្វើការងារផ្សេងទៀតដែលអ្នកមិនពេញចិត្ត។

ចំពោះហិរញ្ញវត្ថុ៖ មាន​ការសម្រេចចិត្ត​ក្នុង​ការ​ទិញ​របស់​ថ្មី ឬ​ធ្វើ​ការទិញដូរ​ទ្រព្យយ៉ាង​សកម្ម និង បានស្គាល់មនុស្សជាច្រើនដែលបានមកជួយឧបត្ថម្ភ។

រឿងស្នេហា៖ មនុស្ស​ដែល​កំពុង​ទាក់ទងអាចកំពុងមានអារម្មណ៍ល្អៗជាមួយគ្នា។ ប៉ុន្តែយូរៗទៅ អាចឆ្ងាយដូចជាមិត្តទៅវិញ។

ដំណោះស្រាយ៖ បើមានរឿងអាក្រក់កើតឡើង ត្រូវអត់ធ្មត់មួយរយៈសិន។ ឱកាសដ៏អស្ចារ្យនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

រូបតំណាង

២.បើសិនអ្នករើសយកសន្លឹកបៀរទី ២

ចំពោះការងារ៖ ផ្លូវទៅកាន់ភាពជោគជ័យគឺនៅខាងមុខហើយ។ សូមបន្តព្យាយាមទៀត មិនយូរច្បាស់ជាបានផល។

ចំពោះហិរញ្ញវត្ថុ៖ មានឱកាស​ខាតបង់​ប្រាក់​ច្រើន​ដោយ​មិនដឹងមុខ មិនដឹងក្រោយ​។ វាអាចជាគ្រោះថ្នាក់ ឬត្រូវការលុយដើម្បីដោះស្រាយបញ្ហាខ្លះ។

រឿងស្នេហា៖ គូស្នេហ៍​ដែល​រៀបការ​រួច​អាច​នឹង​មាន​បញ្ហា​ចូល​មក​ហើយ​ធ្វើ​ឲ្យ​ពួកគេព្រួយខ្លះដែរ​។ បើសម្រាប់អ្នកនៅលីវវិញ ក្នុងអំឡុងពេលនេះត្រូវតែខំបន្តិច ទើបមានគូនឹងគេ។

ដំណោះស្រាយ៖ គិតអំពីអ្វីដែលត្រូវធ្វើក្នុងអំឡុងពេលនេះ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច។ ប្រសិនបើអ្នកធ្វើដោយប្រញាប់ពេក បញ្ហាអាចកើតឡើង។

រូបតំណាង

៣.បើសិនអ្នករើសយកសន្លឹកបៀរទី ៣

ចំពោះការងារ៖ ចូរប្រយ័ត្ននឹងបញ្ហាខាងក្រៅ ដែលនឹងរំខានដល់ការងាររបស់អ្នក។ ប្រសិនបើអ្នកចង់បានអ្វីមួយ អ្នកអាចបន្តទៅមុខបាន មុនពេលអ្វីៗកាន់តែយ៉ាប់។

ចំពោះហិរញ្ញវត្ថុ៖ ជាឱកាសល្អសម្រាប់ការវិនិយោគលើអ្វីមួយ ដើម្បីពង្រីកលុយក្នុងហោប៉ៅរបស់អ្នកបាន នៅក្នុងទិសដៅកើនឡើងល្អបំផុត។

រឿងស្នេហា៖ ធុញទ្រាន់នឹងស្នេហាចាស់ ដែលធ្វើឲ្យចង់រកស្នេហាថ្មី ដែលមានទំនាក់ទំនងកាន់តែស៊ីជម្រៅ។ សូមប្រយ័ត្ននឹងការឈ្លោះប្រកែកគ្នាផងដែរ។

ដំណោះស្រាយ៖ មាន​តែ​មនុស្ស​ដែល​មាន​ចិត្ត​រឹងប៉ឹង​ប៉ុណ្ណោះ ​ដែល​អាច​ជំនះ​រាល់​បញ្ហា​បាន។ ដូច្នេះកុំចុះចាញ់ហើយតស៊ូបន្តទៀត ទោះជាមានឧបសគ្គច្រើនក៏ដោយ។

រូបតំណាង

ប្រភព៖ sanook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]