យល់ដឹង៖ មនុស្សប្រុសគ្រប់រូប ប្រសិនជាចង់លាក់បាំងអ្វីមួយពីមនុស្សស្រី ប្រហែលជាមិនងាយស្រួលសម្រាប់អ្នកឡើយ ព្រោះមនុស្សស្រីអាចដឹងបានគ្រប់រឿងដែលនាងចង់ដឹង​ ទោះអ្នកប្រឹងលាក់យ៉ាងណា ក៏លាក់មិនជិតពីភ្នែកមនុស្សស្រីដែរ។

ដូច្នេះហើយ មនុស្សប្រុសគួរតែបានដឹងមុន ថាអ្នកគ្មានថ្ងៃលាក់បាំងរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ពីភ្នែកមនុស្សស្រីបានឡើយ ទោះអ្នកលាក់ក៏លាក់មិនបានយូរដែរ អញ្ចឹងហើយ បើមិនចង់ឱ្យមនុស្សស្រីរករឿងអ្នកច្រើន អ្នកគួរតែរៀនស្មោះត្រង់ជាមួយនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សប្រុសគ្មានថ្ងៃលាក់បាំងរឿងទាំងនេះ ពីមនុស្សស្រីបានឡើយ៖

១. លាក់លុយ

រូបតំណាង

មនុស្សប្រុស ប្រសិនបើពេលមានប្រពន្ធ ​ចង់លាក់លុយពីប្រពន្ធ អ្នកគួរតែកុំលាក់ល្អជាង បើមិនចង់ឱ្យប្រពន្ធរករឿងច្រើន ព្រោះរឿងលាក់លុយនេះមួយ ទោះអ្នកចង់លាក់ដល់កន្លៀតណាទៀត ក៏មនុស្សស្រីតាមរកឃើញដែរ អញ្ចឹងហើយ មិនចាំបាច់លាក់នោះទេ មនុស្សស្រីក៏មិនយកទៅចាយវាយអី្វដែរ គឺយកមកចំណាយក្នុងគ្រួសារតែប៉ុណ្ណោះ។

២. លាក់រឿងមានស្រី

រូបតំណាង

ចំពោះរឿងលួចលាក់មានស្រីនេះមួយ ទោះអ្នកប្រឹងលាក់បានប៉ុណ្ណាក៏ដោយ ក៏លាក់មិនបានយូរដែរ មនុស្សស្រីគង់តែដឹងដោយខ្លួនឯង មិនថាអ្នកព្យាយាមធ្វើខ្លួនមិនគួរឱ្យសង្ស័យក៏ដោយ ក៏មិនអាចគេចផុតពីភ្នែកនិងការសង្ស័យរបស់មនុស្សស្រីបានដែរ ដូច្នេះបើចង់ស្រួលខ្លួន និងមិនចាំបាច់ត្រូវហត់ក្នុងការលាក់ អ្នកគួរតែកុំមានស្រី ឬទៅរញ៉េរញៃជាមួយស្រីផ្សេង។

៣. លាក់រឿងភូតកុហក

រូបតំណាង

ប្រុសៗត្រូវត្រៀមខ្លួន នៅពេលដែលមនុស្សស្រីសួរអ្វីមួយពីអ្នក គួរតែឆ្លើយឬនិយាយប្រាប់នាងតាមត្រង់ ព្រោះរាល់សំណួរដែលមនុស្សស្រីសួរអ្នក គឺនាងសុទ្ធតែបានដឹងចម្លើយពិតមុនអស់ហើយ គ្រាន់តែនាងចង់ដឹងថាអ្នកឆ្លើយដោយស្មោះត្រង់ជាមួយនឹងនាងឬអត់ តែបើអ្នកនៅតែលាក់ ឬភូតកុហកនាង អ្នកច្បាស់ជាមានរឿងធំជាក់ជាមិនខាន។

៤. លាក់រឿងអតីតកាល

រូបតំណាង

សម្រាប់មនុស្សស្រី បើអ្នកចង់លាក់រឿងអតីតកាលពីនាង គឺអ្នកគ្មានថ្ងៃលាក់បាំងបានឡើយ ទោះមនុស្សស្រីមិនសួរនាំអ្នកច្រើន តែមុននឹងនាងដាក់ចិត្តស្រលាញ់អ្នក គឺនាងស៊ើបដឹងអស់រួចទៅហើយ ទើបនាងហ៊ានស្រលាញ់ អញ្ចឹងហើយ មិនចាំបាច់ប្រឹងលាក់បាំង ខ្លាចថានាងទទួលយកអតីតកាលអ្នកមិនបានទេ ព្រោះមនុស្សស្រីចេះគិតគូបានវែងឆ្ងាយណាស់ មិនមែនចេះតែស្រលាញ់ទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]