កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ BLACKPINK ទើបបានសម្តែងបទចុងក្រោយរបស់ពួកគេ "Shut Down" នៅលើកម្មវិធីទូរទស្សន៍អាមេរិក Jimmy Kimmel Live ដែលត្រូវបានជួបជាមួយនឹងការរិះគន់ និងការខកចិត្ត ជាមួយបញ្ហាមួយចំនួន មិនថាទាំងចំពោះពិធីករ និងការរៀបចំ ឬកាមេរ៉ា និងបញ្ហាបច្ចេកទេសនានា ខណៈដែលសមាជិកទាំងអស់នៃក្រុម ត្រូវបានគេសរសើរ ចំពោះការសម្តែង និងវិជ្ជាជីវៈរបស់ពួកគេជាច្រើនផងដែរ។  

BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងហោចណាស់ក្នុងនោះ សមាជិកភាគច្រើនទទួលបានមតិវិជ្ជមានពីអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេតជុំវិញការបង្ហាញសមត្ថភាពសម្ដែងរបស់ពួកគេនៅលើឆាក។ ប៉ុន្តែលើកលែងតែ Jennie ហាក់ដូចជាទទួលបានការស្អប់ខ្ពើមដោយហេតុផលមួយចំនួន។ ជាពិសេសទាក់ទងរឿងអាស្រូវចាស់ៗកាលពីលើកមុនៗ «រាំខ្ជិលៗ» របស់នាង ដែលពួក Hater បានរិះគន់នាងមិនសំចៃមាត់សោះ។ ដោយពួកគេបានលើកឡើងថា៖

មតិពីអ្នករិះគន់

ពិតណាស់ មិនថាទាំង Jennie និងក្រុម BLACKPINK ទាំងមូល តែងតែមានអ្នកគាំទ្រច្រើនជាងអ្នកស្អប់ ដូច្នេះនៅពេលដែលឃើញអ្នកមិនចូលចិត្តក្រុមនេះ មកនិយាយរិះគន់ខុសទំនងពេក ក្នុងនាមជាអ្នកគាំទ្រពិត ក៏មិនអាចនៅស្ងៀម ទើបពួកគេចេញមកការពារ Jennie ទាក់ទងនឹងរឿងរាំខ្ជិលៗនេះ។ ដោយពួកគេចេញមុខមកនិយាយថា៖

មតិអ្នកគាំទ្រពិត

ប្រភព៖ koreaboo

Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]