យល់ដឹង៖ ពិតណាស់ ដែលមនុស្សពីរនាក់រៀបការនឹងគ្នា ក្លាយទៅជាប្តីប្រពន្ធនឹងគ្នាហើយ សាច់ញាតិគ្រួសារទាំងសងខាង គឺប្រៀបដូចជាគ្រួសារតែមួយ ដែលមនុស្សពីរនាក់ត្រូវស្រលាញ់ និងមានការគោរពចំពោះសាច់ញាតិគ្រួសារគ្នាក៏ពិតមែន តែប្តីប្រពន្ធក៏មិនគួរគិតពីសាច់ញាតិខ្លួនឯង ជាជាងគិតពីគ្នាដែរ។

ហេតុនេះហើយ ប្តីប្រពន្ធបើមិនចង់ឱ្យបញ្ហាមួយចំនួនដូច ដែលបានរៀបរាប់នៅខាងក្រោមនេះ កើតឡើងមកក្នុងទំនាក់ទំនងបស់អ្នកទាំងពីរទេនោះ អ្នកមិនត្រូវគិតពីសាច់ញាតិគ្រួសារខ្លួនឯង ជាងគិតពីគ្នានោះទេ មិនមែនប្តីឬប្រពន្ធអ្នកចិត្តមិនបានអ្វីនោះទេ តែធ្វើអ្វីមួយក៏ត្រូវចេះគិតពីអារម្មណ៍គ្នាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្តីប្រពន្ធបើគិតសាច់ញាតិជាងគិតគ្នា ច្បាស់ជាមានបញ្ហាទាំងនេះ៖

១. ឈ្លោះប្រកែកគ្នាឥតល្ហែ

រូបតំណាង

ការយកចិត្តទុកដាក់ និងចេះគិតដល់សាច់ញាតិគ្រួសារវាមិនខុសនោះទេ តែបើម្នាក់ៗរវល់តែគិតពី សាច់ញាតិគ្រួសាររៀងៗខ្លួន គឺច្បាស់ជាធ្វើឱ្យមានអារម្មណ៍មិនល្អចំពោះគ្នា ជាងនេះទៅទៀត ការដែលមិនសប្បាយចិត្តចំពោះគ្នានេះហើយ ដែលធ្វើឱ្យប្តីប្រពន្ធមានរឿងឈ្លោះប្រកែកគ្នាឥតល្ហែ ហេតុនេះ គិតក៏គិតទៅ តែគួរតែគិតឱ្យមានកម្រិត។

២. មើលមុខគ្នាលែងចំ

រូបតំណាង

អ្នកណាទៅសប្បាយចិត្តនឹងប្តី ឬប្រពន្ធខ្លួនឯង ដែលបារម្ភនិងខ្វល់តែពីសាច់ញាតិគ្រួសារខ្លួនឯងនោះ ដូច្នេះការដែលប្តីប្រពន្ធ គិតពីសាច់ញាតិគ្រួសារខ្លួនច្រើនជាងគិតពី ទំនាក់ទំនងប្តីប្រពន្ធគ្នា វាតែងតែធ្វើឱ្យប្តីប្រពន្ធមើលមុខគ្នាលែងចំ ព្រោះរៀបការហើយ មិនមែននៅតែខ្លួនមួយដែលទៀតទេ នៅមានទំនួលខុសត្រូវលើគ្រួសារខ្លួនឯងដែរ។

៣. បញ្ហាលុយកាក់

រូបតំណាង

ជាទូទៅ តែងតែឃើញប្តីប្រពន្ធមានបញ្ហានឹងគ្នាជាញឹកញាប់ ដោយសារតែរឿងលុយកាក់ ដែលប្តីឬប្រពន្ធយកទៅជួយគ្រួសារខ្លួន ដោយមិនមានការពិភាក្សាឬការយល់ព្រមពីគ្នា ទើបធ្វើឱ្យប្រពន្ធតែងតែមានបញ្ហាលុយកាក់ដោយសារមិនដឹងថាដកយកទៅណា អញ្ចឹងហើយ ទោះរកបានច្រើនប៉ុណ្ណា បើដកយកដោយមិនពិភាក្សាគ្នាមុន គឺច្បាស់ជាមិនសល់ ជាពិសេសយកលុយទៅជួយគ្រួសារខ្លួននេះ គឺកាន់តែធ្វើឱ្យមានបញ្ហានឹងគ្នាកាន់តែខ្លាំង។

៤. ចែកផ្លូវគ្នា

រូបតំណាង

មិនមែនជារឿងលេងសើចទេ សម្រាប់មនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា បើគិតគូពីសាច់ញាតិគ្រួសារជាងគិតគ្នា គឺច្បាស់ជាធ្វើឱ្យទំនាក់ទំនងមានបញ្ហានឹងគ្នារហូតឈានដល់ការចែកផ្លូវគ្នាជាមិនខាន ព្រោះគ្មានអ្នកណាទ្រាំរស់នៅជាមួយនឹងមនុស្សអាត្មានិយមគិតតែពីគ្រួសារខ្លួនឯង រហូតភ្លេចប្តី ភ្លេចប្រពន្ធកូនខ្លួននោះទេ អញ្ចឹងហើយ បើគិតគួរតែមានកម្រិត តែកុំគិតរហូតភ្លេចគិតពីគ្រួសារខ្លួនឯង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]