កម្សាន្ត៖ មានអ្នកណាដែលថាមិនស្គាល់ Minions ដែលជាប្រភេទតុក្កតាពណ៌លឿងតូចៗ ពីក្រុមហ៊ុន Illumination's Despicable Me franchise នោះ ពេលនេះសូម្បីតែ Minions ក៏ទទួលស្គាល់ថាខ្លួនគឺជា អ្នកគាំទ្ររបស់ក្រុមតារាចម្រៀង BTS ដែរ។

ក្នុងនោះ ថ្មីៗនេះ Jungkook សមាជិកក្រុម BTS បានចែករំលែកវីដេអូចំនួនពីរ នៅលើ Instagram Stories ដែលធ្វើអោយ ARMYs ងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះតែទំហំនៃវីដេអូមានលក្ខណ:តូចខ្លាំងពេក ធ្វើឲ្យមនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា តើ Jungkook កំពុងតែចង់បង្ហាញអ្វីឲ្យប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ក្រុម Minions ក៏បានបង្ហោះវីដេអូដំបូងរបស់ Jungkook ឡើងវិញ ជាមួយនឹងភ្នែករបស់ពួកគេមួយ និងបាន​ដាក់​ ​Caption ថា «យើង​បាន​មើល​ឃើញ​ល្អ​បំផុត​របស់​យើង» ហើយ​បាន​ដាក់​សញ្ញា #jungkook ថែមទៀត ធ្វើឲ្យ ARMYs ភ្ញាក់ផ្អើល​ជាខ្លាំង ពេល​ឃើញ​ការ​បង្ហោះ ​ពី​គណនី Minions ផ្លូវការបែបនេះ៕

សូមទស្សនាការបង្ហោះខាងក្រោម ៖

Minions
Jungkook
ការបង្ហោះរបស់ Jungkook
ការបង្ហោះរបស់ Minions
ការឆ្លើយតបរបស់ Minions
ការឆ្លើយតបរបស់ Minions

ប្រភព : Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]