បរទេស៖ ក្រោយខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតចូលមួយគ្រាប់ឱ្យជម្រើសជាតិ បារាំង យប់មិញ អ្នកគាំទ្រម្នាក់បានបង្ហោះសារនៅលើ Twitter ថាគាត់ឆ្ងល់ហេតុដូចម្តេចបានជា Lionel Messi មិនព្រមរៀនសូត្រតាមខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះនៅ Paris Saint-Germain។

Mbappe និង Lionel Messi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នៅក្នុងការប្រកួតពូល A នៃពានរង្វាន់ Nations League យប់មិញ ក្រុមជម្រើសជាតិ បារាំង បានទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិ អូទ្រីស ក្នុងលទ្ធផល ២-០ ដែលក្នុងនោះរកបានដោយ Mbappe មួយគ្រាប់ និង Olivier Giroud មួយគ្រាប់។

Mbappe

ក្រោយបញ្ចប់ការប្រកួតខាងលើ អ្នកគាំទ្រហាក់មានការកោតសរសើរចំពោះសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យក្មេង Mbappe ជាខ្លាំង, រហូតមានអ្នកគាំទ្រម្នាក់បង្ហោះនៅលើបណ្តាញសង្គម Twitter ថា “គាត់ឆ្ងល់ណាស់ ហេតុអ្វីបានជា Messi មិនព្រមរៀនសូត្រតាម Mbappe”៕

មតិអ្នកគាំទ្រ

ប្រភព៖: Sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]