ចិន៖ ទូរសព្ទ Xiaomi Civi 2 គ្រោងនឹងបញ្ចេញនៅថ្ងៃទី27 ខែកញ្ញា។ មុនថ្ងៃមកដល់ ក្រុមហ៊ុន Xiaomi កំពុងតែបង្ហាញរូបភាព teaser នៃស្មាតហ្វូននេះ ហើយឥឡូវនេះបានបញ្ជាក់ពីការរចនារបស់វា ដោយ Civi 2 មើលទៅជាស្មាតហ្វូនដំបូងគេ ដែលមានរន្ធទម្លុះអេក្រង់រាងទ្រវែង ដូចនឹង iPhone 14 Pro ដែរ។ Civi 2 នឹងបង្ហាញខ្លួនជាលើកដំបូង ជាមួយនឹងរន្ធរាងទ្រវែង ជាជាងរន្ធមូល។

វាមិនមែនជាឧបករណ៍ Android ដំបូងគេ ដែលដាក់រន្ធទម្លុះអេក្រង់រាងទ្រវែងទេ ព្រោះថាទូរសព្ទ Galaxy S10+ មានលក្ខណៈពិសេសមួយនេះ តាំងពីឆ្នាំ2019។ មិនដូចស្មាតហ្វូនរបស់ Samsung ទេ រន្ធទម្លុះអេក្រង់រាងទ្រវែងថ្មីនេះ គឺស្ថិតនៅចំកណ្ដាល ដែលជាការបំផុសគំនិតពី iPhone 14 Pro និង iPhone 14 Pro Max ថ្មីរបស់ Apple។ នៅក្នុងរន្ធរាងទ្រវែងរបស់ Civi 2 នឹងមានផ្ទុកកាមេរ៉ា 32MP ចំនួនពីរ ដោយមួយជាកាមេរ៉ាសែហ្វីគោល និងមួយទៀតជាឡេនទូលាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស៊េរី Civi របស់ Xiaomi បានបង្ហាញខ្លួនជាលើកដំបូង កាលពីឆ្នាំមុន ក្នុងនាមជាសែស្រឡាយដែលផ្ដោតលើការរចនា និងដំណើការកាមេរ៉ា ហើយមើលទៅនឹងបន្តជាមួយនឹង Civi 2 ផងដែរ។ បន្ថែមពីលើកាមេរ៉ាសែហ្វីចំនួនពីរ ទូរសព្ទលំដាប់កណ្ដាលមួយនេះ នឹងមានសេនស័រកាមេរ៉ា IMX766 ទំហំ50MP នៅពីខាងក្រោយ។ វាមើលទៅមានកាមេរ៉ាខាងក្រោយចំនួនបី ដូច្នេះកាមេរ៉ាទីពីរអាចត្រូវបានគេរំពឹងថា ជាឡេនទូលាយ និងទីបីទំនងជាឡេនម៉ាក្រូ៕

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]