យល់ដឹង៖ នៅពេលដែលមនុស្សម្នាក់ៗ ឈានជើងចូលសេចក្ដីស្នេហា គឺពួកគេសុទ្ធតែបានតាំងចិត្តរួចមកហើយ ក្នុងការប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងដែលនឹងកើតឡើង។ ប៉ុន្តែ តើអ្នកដឹងទេថា ហេតុអ្វីមនុស្សមួយចំនួន នៅតែខ្លាចក្នុងការតាំងចិត្តចំពោះវាទៅវិញ?

រូបតំនាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកស្គាល់មនុស្សទាំងនោះ ខាងក្រោមនេះ ៖

១. Aries ♈️ អ្នកមិនចង់បាត់បង់សេរីភាពរបស់អ្នកទេ។ អ្នកចង់រក្សាភាពឯករាជ្យ ដោយមិនចាំបាច់មាននរណាម្នាក់មកបង្ខំ។

២. Taurus ♉️ អ្នកមិនចង់ធ្វើឲ្យបេះដូងរបស់អ្នក ឈឺចាប់ម្ដងហើយម្ដងទៀតនោះទេ។ អ្នកមិនចង់ជឿមនុស្សខុស ដោយការតាំងចិត្តជឿជាក់លើពួកគេ។

៣. Cancer ♋️ អ្នកមិនចង់មានការជាប់ពាក់ព័ន្ធ ជាមួយមនុស្សខុសទេ។ អ្នកមិនចង់ធ្វើការជ្រើសរើសខុស មុននឹងធ្វើការសម្រេចទៅលើអ្វីមួយឡើយ។

៤. Virgo ♍️ អ្នកមិនចង់ដោះស្រាយបញ្ហាច្រើនទេ។ អ្នកដឹងថា នៅពេលធ្វើការតាំងចិត្ត ហើយសម្រេចចិត្តលឿនពេក គឺនឹងមានការស្ដាយក្រោយនៅពេលក្រោយ។

៥. Libra ♎️ អ្នក​មិន​ចង់​ភ្ជាប់ទំនាក់ទំនង​ជាមួយមនុស្ស ដែលនឹង​អាច​ចាកចេញ​ពីអ្នកទេ។ អ្នក​មិន​ចង់​នៅ​ជាប់​នឹង​មនុស្ស ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​នៅពេលសម្រេចចិត្តហើយនោះ​ទេ។

អត្ថបទដោយ ៖ Yukvey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]