បរទេស៖ ក្រុមហ៊ុន Nothing កំពុងរៀបចំ ដើម្បីបញ្ចេញកាសស្ដាប់ត្រចៀកឥតខ្សែ ឈុតទី2របស់ខ្លួន។ ក្រុមហ៊ុននេះចាប់ផ្ដើមបញ្ចេញរូប teaser កាស Ear (stick) ជាមួយនឹងរូបភាពប្រអប់សាកថ្មរាងស៊ីឡាំង។ លក្ខណៈលម្អិតរបស់វាគឺនៅមានតិចតួចនៅឡើយ ទោះជាយ៉ាងណាវាជាផលិតផលថ្មីទាំងស្រុង ជាមួយនឹងកាសថ្មី និងប្រអប់សាកថ្មី។

ក្រុមហ៊ុន Nothing ក៏បាននិយាយថា កាសនេះនឹងមានការចនា ergonomic ដែលមានទម្ងន់ស្រាលដូចស្លាបសត្វ ដែលសមស្របទៅនឹងត្រចៀក។ រូបភាពលេចធ្លាយនៃកាសជំនាន់ក្រោយរបស់ Nothing បង្ហាញថា ពួកវានឹងមានការចនាស្រដៀងទៅនឹងកាស Ear (1) ដំបូងរបស់ក្រុមហ៊ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះប្រអប់សាកថ្មថ្មី ក្រុមហ៊ុន Nothing និយាយថា វាត្រូវបានបំផុសគំនិតពីរូបរាងគ្រឿងសំអាង ដែលងាយស្រួលដាក់ចូលទៅក្នុងហោប៉ៅរបស់អ្នកប្រើប្រាស់។ កាសស្ដាប់ត្រចៀក Ear (stick) គ្រោងនឹងមកដល់នៅចុងឆ្នាំនេះ។ គេរំពឹងថា ក្រុមហ៊ុន Nothing អាចនឹងទម្លាក់ព័ត៌មានបន្ថែម អំពីផលិតផលនេះ នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ៕

ការបង្ហោះរបស់ក្រុមហ៊ុន Nothing នៅលើ Twitter

ប្រភព: Engadget

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]