បរទេស៖ តម្លៃរបស់ទូរសព្ទ Pixel 7 និង 7 Pro ឥឡូវនេះត្រូវបានលេចធ្លាយ ចេញពីអ្នកលក់រាយនៅក្នុងសហរដ្ឋអាមេរិក ហើយវាមិនមានការផ្លាស់ប្ដូរ ពីស្មាតហ្វូនកាលពីឆ្នាំមុនទេ។ យោងតាម លោក Artem Russakovskii នៅលើបណ្ដាញសង្គម Twitter បានឲ្យដឹងថា ប្រព័ន្ធខាងក្នុងរបស់ហាង Target បានចុះបញ្ជីរួចហើយ នូវទូរសព្ទរបស់ Google ដែលនឹងមកដល់នាពេលខាងមុខនេះ។

ម៉ូឌែល Pixel 7 នឹងមកជាមួយជម្រើសពណ៌ដូចជា Snow (ស), Obsidian (ខ្មៅ), និង Lemongrass (បៃតង) ដោយចាប់ផ្ដើមពីតម្លៃ $599 ដែលគេសន្មត់ថាជាម៉ូឌែល 128GB។ ទន្ទឹមនឹងនេះដែរ Pixel 7 Pro មកជាមួយពណ៌ Obsidian, Snow, និង Hazel (បៃតង) ចាប់ផ្ដើមពីតម្លៃ $899។ តម្លៃគឺមិនខុសពីឆ្នាំមុន ដែលស័ក្ដិសមសម្រាប់ទូរសព្ទដែលមានរូបរាងដូចគ្នា ហើយមិនមានផ្នែកខាងក្នុងខុសគ្នាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមពាក្យចចាមអារ៉ាមផ្សេងៗទៀតបានឲ្យដឹងថា កាលបរិច្ឆេទចាប់ផ្ដើមនៃការបើកកម្ម៉ង់ទុកមុន គឺនៅថ្ងៃព្រហស្បតិ៍ ទី6 ខែតុលា ដែលនៅថ្ងៃតែមួយជាមួយនឹងព្រឹត្តិការប្រកាសបង្ហាញ Made by Google ហើយកាលបរិច្ឆេទដាក់លក់បច្ចុប្បន្ន នៅតែស្ថិតនៅក្នុងបញ្ជី ថ្ងៃទី13 ខែតុលា៕

ប្រភពនៅលើ Twitter

ប្រភព: 9to5Google

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]