ប្រេស៊ីល៖ កីឡាករ Lucas Paqueta នៃក្រុម West Ham ដែលជាជម្រើសជាតិប្រេស៊ីលផងនោះ ត្រូវបានគេរាយការណ៍ថាទំនងជាអវត្តមានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសកាតា ដោយសាររងរបួស។

ខ្សែបម្រើ Lucas Paquetta
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន L'Equipe បានចុះផ្សាយថា កីឡាករវ័យ២៥ឆ្នាំរូបនេះបានរងរបួសត្រង់ស្មាដែលមើលទៅមានសភាពធ្ងន់ធ្ងរដោយសារសរសៃបានខូចខាត។

ខ្សែបម្រើ Lucas Paquetta

គេក៏បានអវត្តមានក្នុងការប្រកួតទល់នឹង Liverpool កាលពីថ្ងៃទី២០ខែតុលាផងដែរ ហើយលោក David Moyes ជាគ្រូរបស់ West Ham បានបង្ហើបថារូបគាត់មិនដឹងទេថា Paqueta ត្រូវអវត្តមានរហូតដល់ពេលណា។

ខ្សែបម្រើ Lucas Paquetta

ដូច្នេះហើយ Lucas Paqueta មានភាគរយខ្ពស់អាចមិនបង្ហាញមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ខណៈការប្រកួតនេះនឹងធ្វើឡើងនាថ្ងៃទី២០ខែវិច្ឆិកាខាងមុខនេះហើយ៕

ខ្សែបម្រើ Lucas Paquetta

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]