កម្សាន្ត ៖ នៅគ្រប់ជំនាន់ Idol នីមួយៗ តែងតែមាន Idol មួយរូប ដែលត្រូវបានជ្រើសរើសជាតារាដែលមានរូបរាងស្អាតបំផុត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការមើលឃើញរបស់ពួកគេ។
ជាក់ស្ដែង តារាទាំងនេះត្រូវបានផ្តល់ងារជា «Beauty Queen» ហើយរាជិនីសម្រស់ដែលល្បីជាងគេគឺ YoonA សមាជិកក្រុម Girls' Generation ជំនាន់ទី ២ ហើយ Irene សមាជិកក្រុម Red Velvet ជំនាន់ទី ៣ និង Jang Won Young សមាជិកក្រុម IVE ជំនាន់ទី ៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណា ថ្មីៗនេះមានការពិភាក្សាគ្នា ក្នុងចំណោមអ្នកគាំទ្រ k-pop ថា តើរាជនីសម្រស់ជំនាន់ទី ៣ Irene ស្អាតជាងរាជិនីសម្រស់ជំនាន់ទី ៤ Jang Won Young ដែររឺទេ? ដែលការជជែកវែកញែកនេះ ត្រូវបានចាប់ផ្តើមនៅពេលដែលអ្នកលេងអ៊ីនធើណេតម្នាក់ បានបង្ហោះថា «តើខ្ញុំជាមនុស្សតែម្នាក់ដែលគិតថា Irene ស្អាតជាងគេឬ?»។
ក្រោយមក ក៏មានអ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ទៀត បានចូលរួមក្នុងការបង្ហោះនេះដើម្បីចែករំលែក មតិរបស់ពួកគេ ដែលភាគច្រើនគឺគេយល់ស្របថា Irene គឺជា រាជិនីសម្រស់ពិតៗ និងនៅតែមានសម្រស់ស្រស់ស្អាត ទោះជានេះជាជំនាន់ទី ៤ នៃ k-pop ហើយក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]