បរទេស៖ កាលពីថ្ងៃ សៅរិ៍ ទី ១៩ ខែវិច្ឆិកា ម្សិលមិញ, ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីប្រចាំប្រទេសបារាំងយីហោម៉ាក Louis Vuitton (LV) បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែន ជាពិសេសអ្នកគាំទ្របាល់ទាត់ បន្ទាប់ពីពួកគេបានបង្ហោះរូបផ្សព្វផ្សាយពាណិជ្ជកម្មមួយសន្លឹកដែលមានភ្ជាប់រូបភាពរវាងកំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo កំពុងលេងអុកជាមួយគ្នា។
យោងតាមការចុះផ្សាយរបស់កាសែតបរទេស American Post បានឱ្យដឹងថា Ronaldo ខ្សែប្រយុទ្ធរបស់ Manchester United ជាទូទៅតម្លៃផ្សព្វផ្សាយនៅលើ Instagram របស់លោកក្នុងមួយរូបគឺមានតម្លៃខ្ទង់ ២.៣៩៧ លានដុល្លារអាមេរិក, រីឯ Messi ខ្សែប្រយុទ្ធរបស់ Paris Saint-Germain វិញ ក្នុងមួយរូបលោកគិតតម្លៃចំនួន ១.៧៧៧ លានដុល្លារអាមេរិក។
ដោយឡែករូបថតដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្រមួយរូបនេះ គឺបានថតដោយអ្នកជំនាញថតរូបជនជាតិ អាមេរិក លោកស្រី Annie Leibovitz វ័យ ៧៣ ឆ្នាំ ដែលលោកស្រីត្រូវបានគេដឹងថា ថ្លៃសេវាក្នុងការថតរូបក្នុងមួយថ្ងៃ គឺលោកស្រីទទួលបានដល់ទៅ ១៧ ម៉ឺនដុល្លារអាមេរិកឯណោះ ហើយពេលខ្លះគឺអាចច្រើនជាងនេះទៅទៀត អាស្រ័យទៅតាម Lens ដែលត្រូវប្រើ។
ដូច្នេះជុំវិញការថតរូបផ្សព្វផ្សាយនៅលើ Instagram មួយរូបនេះ គឺក្រុមហ៊ុន LV បានចំណាយទឹកប្រាក់រហូតដល់ជិត ៥ លានដុល្លារអាមេរិកឯណោះ៕
ប្រភព៖: America Post
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]