អាមេរិក៖ លោក David និងប្រពន្ធរបស់លោក គឺអ្នកស្រី Louise Turpin បានធ្វើបាបកូនៗទាំង១៣នាក់ ដែលមានអាយុចាប់ពី២ឆ្នាំ ដល់២៩ឆ្នាំ អស់រយៈពេលជាយូរឆ្នាំ រហូតដល់មានថ្ងៃមួយកូនម្នាក់ បានរត់ចេញពីផ្ទះ ទើបគ្រប់យ៉ាងត្រូវបានលាតត្រដាងយ៉ាងគួរឲ្យ.រ.ន្ធ.ត់។

លោក David និងប្រពន្ធរបស់គាត់បានរៀបការជាមួយគ្នា នៅរដ្ឋ Virginia នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨៥ ខណៈគាត់មានអាយុ២៣ឆ្នាំ និងប្រពន្ធអាយុ១៦ឆ្នាំ។ ហើយពួកគាត់ទាំងពីរ បានបង្កើតកូនស្រីចំនួន១០នាក់ និងកូនប្រុសចំនួន៣នាក់ ក្នុងអំឡុងចាប់ពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ២០១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឆ្នាំ២០១៤ ក្រុមគ្រួសារបស់លោក David បានផ្លាស់ទៅរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ដែលអ្នកជិតខាងបានសង្កេតឃើញថា កម្រនឹងឃើញក្មេងៗចេញក្រៅផ្ទះណាស់។ ហើយប្រសិនបើពេលឃើញវិញ គឺក្មេងៗមានសភាពមិនស្រស់ថ្លាឡើយ និងស្បែកមើលទៅស្លេកៗផងដែរ។

លុះមកដល់យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ កូនស្រីអាយុ១៧ឆ្នាំម្នាក់របស់លោក David មានឈ្មោះថា Jordan បានរត់គេចចេញពីផ្ទះតាមបង្អួច និងបានទូរសព្ទទៅកាន់លេខ៩១១ ដើម្បីរាយការណ៍ពីរឿងរ៉ាវអាក្រក់គ្រប់យ៉ាង ដែលបានកើតឡើងក្នុងផ្ទះ។ ហើយនាងបានរៀបរាប់ទាំងភាពស្លន់ស្លោរ និង.ភ័.យ.ខ្លា.ច សឹងតែដកដង្ហើមមិនទាន់។

នៅពេលប៉ូលិសចុះទៅដល់ទីតាំងផ្ទះផ្ទាល់ ប៉ូលិសបានរកឃើញថា កូនៗរបស់លោក David ខ្វះអាហាររូបត្ថម្ភយ៉ាងខ្លាំង។ ចំណែកកូនម្នាក់ក្នុងចំណោមទាំង១៣នាក់របស់លោក David វិញ ដែលមានអាយុ២៩ឆ្នាំ ត្រូវបានប៉ូលិសមើលមិនដឹងទេថា នាងជាកូនច្បង ព្រោះតែនាងមានទម្ងន់ត្រឹម៣៧គីឡូក្រាមប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ទិដ្ឋភាពក្នុងផ្ទះ ពោរពេញទៅ.លា.ម.ក.លើ.កម្រាលព្រំ ដែលក្រោយមកទើបដឹងថា លោក David និងប្រពន្ធ មិនអនុញ្ញាតឲ្យកូនៗប្រើប្រាស់បន្ទប់ទឹកទេ និងថែមទាំងបានដាក់.ច្រ.វ៉ា.ក់.កូនស្រីចំនួនពីរនាក់ និងកូនប្រុសម្នាក់ឲ្យនៅលើគ្រែដេក ហើយពួកគាត់ទាំងពីរតែងតែធ្វើបែបនេះទៅលើកូនៗជាញឹកញាប់។

ជាទូទៅ លោក David និងប្រពន្ធ បានផ្ដល់អាហារឲ្យកូនៗទាំង១៣នាក់ មួយថ្ងៃតែមួយពេលប៉ុណ្ណោះ និងអនុញ្ញាតឲ្យងូតទឹកម្ដង ក្នុងរយៈពេលមួយឆ្នាំ។ ហើយកូនៗទាំងអស់ ត្រូវបានប៉ូលិសរកឃើញថាមាន.ស្នា.ម.ជាំ.លើដៃ រាងកាយទន់ខ្សោយ និង.ក.ខ្វ.ក់.មែនទែន។ ចំណែកក្មេងម្នាក់អាយុ១២ឆ្នាំ មានរង្វង់ដៃតូចដូចទារកអាយុ៤ខែអីចឹង ខណៈក្មេងខ្លះទៀត មិនមានចំណេះដឹងអំពីពិភពលោកខាងក្រៅទេ ដោយឆ្ងល់ថាប៉ូលិសជាអ្នកណា និងថ្នាំលេបជាអ្វីផងដែរ។

តួយ៉ាង លោក David និងប្រពន្ធរបស់គាត់ ត្រូវបាន.ចា.ប់.ឃា.ត់.ខ្លួន និង.ចោ.ទ.ប្រ.កា.ន់.ពីបទប្រើ.ទា.រុ.ណ.ក.ម្ម.ចំនួន១២ករណី, ការដាក់ពន្ធនាគារមិនពិតចំនួន១២ករណី (False Imprisonment), ការ.បំ.ពា.ន.លើមនុស្សពេញវ័យចំនួន៧ករណី, រួមទាំងការ.បំ.ពា.ន.លើកុមារចំនួន៦ករណី។ ទន្ទឹមនឹងនេះ លោក David ត្រូវបានទទួលការ.ចោ.ទ.ប្រ.កា.ន់.បន្ថែម ពីអំពើទុច្ចរិតលើកុមារអាយុក្រោម១៤ឆ្នាំផងដែរ។

ប៉ុន្ដែនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក David រួមទាំងប្រពន្ធ ត្រូវបានចោទប្រកាន់ថាប្រើ.ទា.រុ.ណ.ក.ម្ម.ចំនួន១ករណី, ការបង្កសកម្មភាព.ឃោ.រ.ឃៅ.លើកុមារដោយចេតនាចំនួន៣ករណី, ការជាប់ពន្ធនាគារមិនពិតចំនួន៤ករណី និងបង្កសកម្មភាព.ឃោ.រ.ឃៅ.លើមនុស្សពេញវ័យចំនួន៦ករណី។ ដូច្នេះពួកគាត់ទាំងពីរ ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងមានលទ្ធភាពដោះលែង បន្ទាប់ពីរយៈពេល២៥ឆ្នាំ។ ហើយអ្នកជំនាញបានជឿជាក់ថា ពួកគាត់ទាំងពីរនឹងមិនត្រូវបានដោះលែងទេ និងមានប្រសិទ្ធភាពក្នុងការ.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគារអស់មួយជីវិតតែម្ដង។

លោក David ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគាររដ្ឋ Mule Creek State Prison មុនពេលបញ្ជូនទៅពន្ធនាគារ California State Prison។ ចំណែកប្រពន្ធរបស់គាត់វិញគឺអ្នកស្រី Louise បានស្ថិតនៅក្នុងមណ្ឌលស្ត្រី Central California Women's Facility

យ៉ាងណាមិញ កូនៗរបស់លោក David និងអ្នកស្រី Louise បានចំណាយរយៈពេលពីរខែនៅក្នុងមន្ទីរពេទ្យ។ ហើយកូនៗដែលជាអនីតិជននៅឡើយចំនួន៦នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលថែទាំកុមារចំនួនពីរកន្លែងផ្សេងគ្នាផងដែរ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: wiki / allthatinteresting

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]