អង់គ្លេស៖ ក្លិប Manchester City ចង់ផ្ដល់ប្រាក់ឈ្នួល ២០លានអឺរ៉ូ(ស្មើនឹងប្រមាណ ២០.៧ លានដុល្លារ)ក្នុងការទិញយកខ្សែបម្រើ Toni Kroos ពីក្លិប Real Madrid នេះបើយោងតាមសារព័ត៌មាន El Ncional ។
កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះនៅសល់ កុងត្រាស្នាក់នៅ Real Madrid ត្រឹមចុងបញ្ចប់រដូវកាលនេះប៉ុណ្ណោះខណៈដែលលោក Florentino Perez ចង់បន្តកុងត្រាថ្មីដល់គេតែ១រដូវកាលទៀតប៉ុណ្ណោះព្រមជាមួយប្រាក់ឈ្នួលដដែល។
នៅរដូវកាលនេះ Kroos ក៏បានស៊ុតបញ្ចូលទី១គ្រាប់និងបញ្ជូនបាល់១គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួន១៨ប្រកួត។
យ៉ាងណាមិញ Man City ចង់ឆ្លៀតឱកាសនេះដណ្ដើមយក Kroos ដោយហ៊ានស្នើកុងត្រាចំនួន៣ឆ្នាំដល់គេ ដោយសារលោក Pep Guardiola ជឿជាក់លើសមត្ថភាពគេព្រោះ Kroos ធ្លាប់លេងបាន៥១ប្រកួតក្រោមការដឹកនាំរបស់លោក៕
ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]