អង់គ្លេស៖ បុរសចំណាស់ម្នាក់អាយុ៦១ឆ្នាំ មកពីតំបន់ Dorset ភាគនិរតីនៃប្រទេសអង់គ្លេស បានប្រទះឃើញចិញ្ចៀនមួយវង់ ដែលដំបូងឡើយគាត់បានគិតថា វាជាសម្បកស្ករគ្រាប់ប៉ុណ្ណោះ ដែលកប់ចោលក្នុងដី។

ជាក់ស្ដែង លោក David Board គឺជាអ្នករ៉ាវរកលោហៈម្នាក់ និងបានចំណាយពេលរ៉ាវរកដោយប្រើប្រាស់ឧបករណ៍ អស់រយៈពេលជាច្រើនម៉ោង នៅលើវាលស្រែរបស់មិត្តភក្ដិគាត់។ បន្ទាប់ពីបញ្ចប់ការងាររួចមក គាត់បានដើរសំដៅទៅកាន់រថយន្ដរបស់គាត់ ទើបប្រទះឃើញអ្វីម៉្យាងដែលត្រូវបានកប់ចោលក្នុងដីនៃជម្រៅមិនជ្រៅប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផល វាជាចិញ្ចៀនមួយវង់ ដែលគាត់បានគិតថា គាត់នឹងអាចលក់បានក្នុងតម្លៃ២០ផោនប៉ុណ្ណោះ (ប្រមាណ២៤ដុល្លារអាមេរិក)។ ប៉ុន្ដែក្រោយពីសម្អាតចិញ្ចៀន និងយកទៅបង្ហាញឲ្យមន្ត្រីផ្នែករុករកក្នុងតំបន់ពិនិត្យមើល ទើបដឹងថា វាជាចិញ្ចៀនពេជ្រអាពាហ៍ពិពាហ៍ ដែលមានអាយុកាលតាំងពីសតវត្សទី១៤ម៉្លេះ។

យ៉ាងណាមិញ ការដេញថ្លៃមួយត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារទី២៩ ខែវិច្ឆិកាម្សិលមិញ នៅឯការដេញថ្លៃ Noonans របស់ទីក្រុងឡុងដ៍ ដោយចិញ្ចៀនពេជ្រមួយវង់នេះ ត្រូវបានលក់ក្នុងតម្លៃ៣៨,០០០ផោន (ប្រមាណ៤៥,៤៩២ដុល្លារអាមេរិក)។ ហើយលោក David ជាអ្នករកឃើញ នឹងចែកប្រាក់ទៅកាន់មិត្តភក្ដិរបស់គាត់ ដែលជាម្ចាស់វាលស្រែផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]