ស្វីស៖ បងប្អូនស្រីភ្លោះមួយគូ ដែលមានអាយុទើបតែ៦ឆ្នាំ បាន.បា.ត់.ខ្លួ.នក្នុងឆ្នាំ២០១១ នៅពេលដើរលេងជាមួយនឹងឪពុក។ ហើយការ.បា.ត់.ខ្លួ.ន.នេះ បានធ្វើឲ្យមានការតាមស្វែងរកទូទាំងប្រទេសស្វីស បារាំង និងអ៊ីតាលីផងដែរ។

ជាក់ស្ដែង ក្មេងស្រី Alessia Vera Schepp និងក្មេងស្រី Livia Clara Schepp បានកើតនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ហើយពួកគេទាំងពីរ បានរស់នៅក្នងភូមិមួយឈ្មោះថា Saint-Sulpice ដែលជាភូមិនៅភាគខាងលិចនៃទីក្រុង Lausanne របស់ប្រទេសស្វីស។ ចំណែកឪពុករបស់ពួកគេវិញមានឈ្មោះថា Matthias Kaspar Schepp និងមានអាជីពជាវិស្វករ ខណៈម្ដាយមានឈ្មោះថា Irina Mayme Lucidi Schepp និងមានអាជីពជាមេធាវី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្ដីប្រពន្ធមួយគូនេះ បានរៀបការជាមួយគ្នាក្នុងខែកក្កដា ឆ្នាំ២០០៤ ហើយក្រោយមក ចំណងអាពាហ៍ពិពាហ៍ហាក់មិនចុះសម្រុងនឹងគ្នា និងសម្រេចចិត្តរស់នៅផ្ទះដាច់ដោយឡែកពីគ្នាតែម្ដង ប៉ុន្ដែស្ថិតក្នុងភូមិតែមួយ។ ទន្ទឹមនឹងនេះ អ្នកស្រី Mayme បានប្រកាសថាអ្នកស្រីចង់លែងលះជាផ្លូវការ មុនពេលកូនៗទាំងពីរនាក់.បា.ត់.ខ្លួនពីរបីថ្ងៃផងដែរ។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១១ លោក Mathias បានទៅទទួលកូនស្រីភ្លោះទាំងពីរនាក់ ដើម្បីចំណាយពេលដើរលេងកម្សាន្តចុងសប្ដាហ៍ជាមួយគ្នា។ ហើយថ្ងៃបន្ទាប់ក៏ឈានមកដល់ លោក Mathias ក៏បានផ្ញើសារទៅកាន់អ្នកស្រី Mayme ថា គាត់ព្រមទាំងកូនៗមិនមានបញ្ហាអ្វីឡើយ និងវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃចន្ទ។

ប៉ុន្ដែ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ អ្នកស្រី Mayme មានការព្រួយបារម្ភជាខ្លាំង ដោយសារតែអ្នកស្រីមិនអាចទាក់ទង ឬទទួលបានដំណឹងអ្វីឡើយពីប្ដី និងកូនៗ។ ដូច្នេះ អ្នកស្រីក៏បានរាយការណ៍ទៅកាន់ប៉ូលិស ដែលការតាមស្វែងរកបានកើតមានឡើង ជាលក្ខណៈទ្រង់ទ្រាយធំតែម្ដង។

តួយ៉ាង ប៉ូលិសបានរកឃើញថា ក្មេងស្រីភ្លោះទាំងពីរនាក់បងប្អូន ត្រូវបានប្រទះឃើញនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ នាវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ហើយលោក Mathias ជាឪពុក បានឆ្លងព្រំដែនចូលប្រទេសបារាំង នាវេលាម៉ោង៥:០៤នាទីល្ងាច។

នៅថ្ងៃចន្ទទី៣១ ខែមករា ឆ្នាំ២០១១ នាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ លោក Mathias បានធ្វើការដកប្រាក់ពីចំណុចដកប្រាក់ជាច្រើនកន្លែង ក្នុងទីក្រុង Marseile នៃប្រទេសបារាំង។ លុះមកដល់ពេលល្ងាចក្នុងដដែល លោក Mathias បានឆ្លងសាឡាងជាមួយកូនៗ ទៅកាន់តំបន់ Propriano នៃកោះ Corsica របស់ប្រទេសបារាំង និងបានចុះចតនាវេលាម៉ោង៦:៣០នាទីព្រឹក នៅថ្ងៃអង្គារទី០១ ខែកុម្ភៈ ឆ្នាំ២០១១។ ហើយលោក Mathias បានឆ្លងសាឡាងម្ដងទៀតពីតំបន់ Bastia នៅភាគឦសាន Corsica នៃ Corsica និងទៅដល់ទីក្រុង Toulon របស់ប្រទេសបារាំង នាព្រឹកថ្ងៃបន្ទាប់ វេលាម៉ោង៧:០០ព្រឹកផងដែរ។

នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១១ លោក Mathias ត្រូវបានប្រទះឃើញនៅតែម្នាក់ឯងគត់ នាវេលាម៉ោង៩:១៣នាទីព្រឹក។ ហើយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១១ នាវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ លោក Mathias ត្រូវបានប្រទះឃើញក្នុងទីក្រុង Naples នៃប្រទេសអ៊ីតាលី។ លុះមកដល់វេលាម៉ោង២២:៤៧នាទីយប់ក្នុងថ្ងៃដដែល លោក Mathias បានទ.ម្លា.ក់.ខ្លួ.ន.ចូលទៅក្រោមរថភ្លើង នៅទីប្រជុំជន Cerignola ដែលបណ្ដាលឲ្យ.ស្លា.ប់.បា.ត់.ប.ង់.ជីវិត។

នាអំឡុងពេលកូនៗ.បា.ត់.ខ្លួ.ន អ្នកស្រី Mayme បានទទួលសំបុត្រជាច្រើនពីលោក Mathias ដែលមានសំបុត្រមួយ ត្រូវបានសរសេរឡើងថា៖

សំបុត្ររបស់លោក Mathias

ចំពោះសំបុត្រនេះដែរ អ្នកស៊ើបអង្កេតបាននិយាយថា លោក Mathias ជាអ្នក.ស.ម្លា.ប់.កូនៗរបស់លោក។ ហើយអ្នកស៊ើបអង្កេត បានឆែកមើលក្នុងកុំព្យូទ័ររបស់លោក Mathias ដែលបានរកឃើញថា មុនថ្ងៃដំណើរកម្សាន្តជាមួយកូនៗ លោក Mathias បានរកមើលព័ត៌មានអំពី.អា.វុ.ធ និង.សា.រ.ធា.តុ.ពុ.ល រួមជាមួយនឹងតារាងពេលវេលាសម្រាប់សាឡាងផងដែរ។

យ៉ាងណាមិញ សា.ក.ស.ព.របស់ក្មេងស្រី Alessia និងក្មេងស្រី Livia មិនត្រូវបានរកឃើញឡើយរហូតមកទល់បច្ចុប្បន្ននេះ។ ហើយអ្នកស្រី Mayme ជាម្ដាយ បានគិតថាកូនៗមានជីវិតរស់រាននៅឡើយ និងត្រូវតែរកឃើញនាថ្ងៃណាមួយផងដែរ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: medium / wiki

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងស្រី Alessia (ខាងឆ្វេងដៃ) និងក្មេងស្រី Livia (ខាងស្ដាំដៃ) (cr to the owner)
ស្ត្រីជាម្ដាយ និងកូនស្រីភ្លោះទាំងពិរ (cr to the owner)
ស្ត្រីជាម្ដាយ និងកូនស្រីភ្លោះទាំងពិរ (cr to the owner)
បុរសជាឪពុក (cr to the owner)
បុរសជាឪពុក និងកូនភ្លោះទាំងពីរនាក់ (cr to the owner)
បុរសជាឪពុក និងកូនភ្លោះទាំងពីរនាក់ (cr to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]