អ៊ីតាលី៖ ថ្មីៗនេះ ប្រទេសអ៊ីតាលីកំពុងផ្ដល់ប្រាក់ចំនួន២៥,០០០អឺរ៉ូ (ប្រមាណ២៦,០០០ដុល្លារអាមេរិក) ដល់ប្រជាជនណាដែលមានបំណងចង់ទិញផ្ទះ និងផ្លាស់ទៅរស់នៅទីកន្លែងថ្មី។

ជាក់ស្ដែង ទីក្រុងបុរាណ Presicce ក្នុងតំបន់ Puglia ពោរពេញទៅដោយផ្ទះ ដែលមានសភាពចាស់បន្ដិច ខណៈផ្ទះខ្លះទ្រុឌទ្រោមខ្លាំងផងដែរ។ ហើយប្រាក់ដែលទទួលបាន ប្រជាជនអាចយកទៅទិញផ្ទះ និងជួសជុលផ្ទះមួយណាក៏បាន។ ម៉្យាងវិញទៀត ទីតាំងទីក្រុងផ្ទាល់ មានចម្ងាយត្រឹមតែ១៥នាទីប៉ុណ្ណោះ ពីឆ្នេរដ៏បរិសុទ្ធរបស់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអ៊ីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ការផ្ដល់ប្រាក់នេះ ត្រូវបានធ្វើឡើងដោយមន្ត្រីអ៊ីតាលី ដែលមានបំណងចង់ស្ដារតំបន់ផ្សេងៗ ឬទីក្រុងឡើងវិញ ដើម្បីចៀសពីការហៅថា ទីក្រុង.ខ្មោ.ច។ ហើយតាមក្រុមប្រឹក្សាក្នុងស្រុក បានឲ្យដឹងថា ផ្ទះមានតម្លៃត្រឹមតែជាង២១,០០០អឺរ៉ូប៉ុណ្ណោះ (ប្រមាណ២៥,៣៦៥ដុល្លារអាមេរិក)។

យ៉ាងណាមិញ ទីក្រុងបុរាណនេះ ត្រូវបានហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតង ដែលនឹងផ្ដល់នូវបទពិសោធន៍ នៃជីវិតថ្មីជូនប្រជាជន។ ទន្ទឹមនឹងនេះ វាក៏មាននូវផ្សារទំនើប ធនាគារ និងប៉ុស្ដិ៍ប៉ូលិសផងដែរ ហើយសម្រាប់រោងកុនវិញ ត្រូវបានបោះបង់ចោល៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]