វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់ អាយុ៥២ឆ្នាំ មានភាពល្បីល្បាញជាខ្លាំងក្នុងខេត្ត An Giang បន្ទាប់ផ្ទះរបស់គាត់បានទាក់ទាញហ្វូងត្រីមកស៊ីចំណីជារៀងរាល់ត្រី។

ជាក់ស្ដែង ផ្ទះរបស់លោក Muioi Phuc មានទីតាំងស្ថិតនៅក្នុងឃុំ Long Kien ក្បែរនឹងទន្លេ ខណៈមានអាជីពជាអ្នកចិញ្ចឹមទា។ ហើយជីវិតប្រចាំថ្ងៃរបស់គាត់ត្រូវបានផ្លាស់ប្ដូរ ចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីវៀតណាមក្នុងឆ្នាំ២០២០ម៉្លេះ។ នាអំឡុងពេលប្រពន្ធ និងកូនៗរបស់គាត់ចាកចេញទៅខាងក្រៅ គាត់ក៏បានរៀបចំបាយទឹក និងស្រាប់តែមានត្រីប៉ុន្មានក្បាលអើតក្បាលមកលើផ្ទៃទឹក រួមទាំងហាមាត់ ដែលគាត់បានសម្លឹងមើលតាមបង្អួច ហាក់បីដូចជាពួកវាកំពុងសុំចំណីស៊ីអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឃើញដូច្នេះ លោក Muoi Phuc បានយកចំណីទា បោះឲ្យត្រីស៊ីតែម្ដង មុនពេលគាត់វិលត្រឡប់ទៅធ្វើការងារបន្ដ។ លុះមកដល់ថ្ងៃស្អែក ហ្វូងត្រីបាននាំគ្នាមកក្បែរផ្ទះរបស់គាត់ម្ដងទៀត ហើយគាត់ក៏បានបោះចំណីឲ្យពួកវាស៊ី ដោយមិនបានគិតអ្វីច្រើនទេ ដែលជាហេតុធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃ ចំនួននៃត្រីកាន់តែកើនឡើងគួរឲ្យកត់សម្គាល់។

ដំបូងឡើយ លោក Muoi Phuc បានប្រើប្រាស់ចំណីតែពីរទៅបីបាវប៉ុណ្ណោះជារៀងរាល់ខែ ប៉ុន្ដែឥឡូវនេះ គាត់ត្រូវការចំណីច្រើនសម្រាប់ហ្វូងត្រី។ មានថ្ងៃខ្លះ គាត់បានបោះផ្លែឈើដែលខូច និងបន្លែពីអ្នកជិតខាងឲ្យពួកវាស៊ីជំនួសផងដែរ។ 

យ៉ាងណាមិញ ហ្វូងត្រីនេះ បានប្រមូលផ្ដុំគ្នានៅតែផ្ទះរបស់លោក Muoi Phuc ប៉ុណ្ណោះ ហើយពួកវាចង់ទៅ ឬមកដោយសេរី ដែលមិនត្រូវបានដាក់សំណាញ់ជុំវិញទេ។ បន្ថែមពីនេះទៀត លោក Muoi Phuc និងឪពុករបស់គាត់តែងតែការពារហ្វូងត្រីពីក្រុមអ្នកនេសាទ ដែលចូលចិត្តលបដាក់សំណាញ់ចាប់នៅពេលយប់ផងដែរ ដោយពួកគាត់មិនអាចធ្វើអ្វីបានក្រៅពីសុំអង្វរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]