ចិន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃ្លីបវីដេអូមួយ បានធ្វើឲ្យមហាជននៅលើបណ្ដាញអ៊ីនធើណេតចាប់អារម្មណ៍ជាខ្លាំង ដែលបង្ហាញឲ្យឃើញពីសកម្មភាពដ៏រំជួលចិត្តរវាងឪពុកកូនពីរនាក់ក្នុងផ្ទះបាយ នៃភោជនីយដ្ឋានមួយកន្លែង។

ជាក់ស្ដែង បុរសជាឪពុកបានឆ្លៀតពេលទំនេរបន្ដិច ដេកលង់លក់ក្នុងផ្ទះបាយ ដែលជាភោជនីយដ្ឋានផ្ទាល់របស់គាត់។ ហើយមួយសន្ទុះក្រោយមក កូនស្រីអាយុ៤ឆ្នាំរបស់គាត់បានចូលមកដល់ឃើញដូច្នេះ ក៏បានដោះអាវក្រៅ ដាក់លើខ្នងរបស់គាត់តែម្ដង ដើម្បីកុំឲ្យគាត់រងា មុនពេលនាងដើរចេញទៅវិញស្ងាត់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅពេលដែលបុរសជាឪពុកភ្ញាក់ពីដំណេក បានឃើញថាអាវក្រៅរបស់កូនស្រីនៅលើខ្នង ក៏ស្រាប់តែស្រក់ទឹកភ្នែកទប់មិនជាប់។ ហើយបន្ទាប់ពីឃ្លីបវីដេអូល្បីល្បាញរួចមក គាត់បានបកស្រាយថា គាត់កំពុងតែជួបប្រទះនូវបញ្ហាលំបាក និងហត់នឿយជាខ្លាំងដើម្បីគ្រួសារ ប៉ុន្ដែយ៉ាងណាក៏ដោយ វាពិតជាមានតម្លៃណាស់ក្នុងការប្រឹងប្រែង។

ទន្ទឹមនឹងនេះ មហាជនមួយចំនួនបានបញ្ចេញមតិដោយលើកឡើងថា៖

មតិមហាជន
មតិមហាជន

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព 
រូបភាព 
រូបភាព 
រូបភាព 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]