អាមេរិក៖ កាលពីថ្មីៗនេះ បងប្អូនភ្លោះស្រីមួយគូ មកពីសហរដ្ឋអាមេរិក បានទទួលប្រាក់ចំនួន១.៥លានដុល្លារអាមេរិក ពីសកលវិទ្យាល័យ ​ក្រោយពីអ្នកទាំងពីរត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ថា លួ.ច.ច.ម្ល.ងចម្លើយគ្នា នាអំឡុងពេលប្រលង។

Kayla និង Kellie Bingham បច្ចុប្បន្នអាយុ៣០ឆ្នាំ បានចូលសិក្សានៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Medical University of South Colina ក្នុងឆ្នាំ២០១៦ ដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិត។ ហើយនៅពេលប្រលង អ្នកទាំងពីរត្រូវបានចាត់ចែងឲ្យអង្គុយតុតែមួយជាមួយគ្នា និងជាលទ្ធផល ចម្លើយរបស់អ្នកទាំងពីរ មានភាពដូចគ្នាបេះបិទ ដែលធ្វើឲ្យអ្នកទាំងពីរគេចមិនផុតពីការ.ចោ.ទ.ប្រ.កា.ន់.លួ.ច.ច.ម្ល.ង.ចម្លើយគ្នា។ ហេតុដូច្នេះ អ្នកទាំងពីរបានសម្រេចចិត្តបោះបង់ចោលក្ដីស្រមៃចង់ក្លាយជាវេជ្ជបណ្ឌិតតែម្ដង ដោយសារកេរ្តិ៍ឈ្មោះ​ត្រូវ​បាន​.បំ.ផ្លា.ញ.​ដោយ​ការ​.ចោ.ទ.​ប្រ.កា.ន់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នេះមិនមែនជាលើកទីមួយឡើយ សម្រាប់ Kayla និង Kellie​ ដែលមានចម្លើយ និងពិន្ទុក្នុងការប្រលងខុសគ្នាបន្ដិចបន្ដួច ឬដូចគ្នា បើទោះបីជាអ្នកទាំងពីរប្រលងខុសថ្ងៃគ្នា ឬនៅទីកន្លែងខុសគ្នាក៏ដោយ។ ទន្ទឹមនឹងនេះ អ្នកទាំងពីរក៏បានធ្វើការ.ប្ដឹ.ង.សកលវិទ្យាល័យផ្ទាល់ ពីបទ.ប.រិ.ហា.រ.កេរ្តិ៍ក្នុងឆ្នាំ២០១៧។

យ៉ាងណាមិញ នៅទីបំផុត តុលាការបាន.កា.ត់.សេចក្តីថាចម្លើយក្នុងការប្រលងរបស់ Kayla និង Kellie ដូចគ្នា ដោយសារតែចិត្តរវាងអ្នកទាំងពីរមានទំនាក់ទំនងជាប់គ្នា។ ហើយចាប់តាំងពីឈប់សិក្សាផ្នែកវេជ្ជសាស្ត្រមក អ្នកទាំងពីរបានបន្ដការសិក្សា ដើម្បីក្លាយជាមេធាវី និងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២១។ ឥឡូវនេះ អ្នកទាំងពីរកំពុងធ្វើការជាមួយគ្នាក្នុងក្រុមហ៊ុនច្បាប់មួយកន្លែងផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

បងប្អូនភ្លោះ
បងប្អូនភ្លោះ
បងប្អូនភ្លោះ
សកលវិទ្យាវេជ្ជសាស្ត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]