អាមេរិក៖ ឆ្មាមួយក្បាលជាប្រភេទពូជ Maine Coon មកពីទីក្រុង Worcester នៃសហរដ្ឋអាមេរិក បានធំលូតលាស់យ៉ាងលឿន ទាំងដែលវាមានអាយុទើប១២ខែប៉ុណ្ណោះ ខណៈវាបានទទួលឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត។

ជាក់ស្ដែង ស្ត្រីជាម្ចាស់មានឈ្មោះថា Sareeta Brewin អាយុ៤៦ឆ្នាំ បានឲ្យដឹងថា ឆ្មាចិញ្ចឹមរបស់អ្នកស្រីផ្ទាល់ បានធ្វើឲ្យមនុស្សម្នាមួយចំនួនគិតថាវាមើលទៅដូចជាកូនតោ ឬសុនខអីចឹង ដោយសារតែវាមានទម្ងន់ប្រមាណ១១គីឡូក្រាម និងប្រវែងពីច្រមុះទៅកាន់កន្ទុយចំនួន១.០៤ម៉ែត្រ។ ហើយអ្នកស្រីបានចំណាយប្រាក់ជិត៧៤ដុល្លារអាមេរិក ទៅលើចំណីស្ងួតរបស់វាជារៀងរាល់ខែផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឆ្មាប្រភេទពូជនេះ នឹងបន្តធំលូតលាស់ដល់វាមានអាយុ៣ឆ្នាំ ទៅ៤ឆ្នាំ ឬឈានដល់៥ឆ្នាំ ហើយឥឡូវ វាមានទំហំធំជាងឆ្មាដទៃទៀតក្នុងផ្ទះរបស់អ្នកស្រី Sareeta។ ហើយវាអាចនឹងបំបែកកំណត់ត្រារបស់ឆ្មាឈ្មោះថា Stewie មកពីរដ្ឋ Nevada ដែលមានប្រវែង១.២២ម៉ែត្រ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]