អាមេរិក៖ ស្ត្រីម្នាក់អាយុ២៨ឆ្នាំ មកពីរដ្ឋ North Carolina នៃសហរដ្ឋអាមេរិក បានសម្រាលកូនស្រីម្នាក់ និងឈ្នះប្រាក់រង្វាន់ពីឆ្នោតផ្សងសំណាងក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ បើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្តរជាតិ Yahoo នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

ជាក់ស្ដែង នាង Brenda Gomez បានទិញសន្លឹកឆ្នោត Powerball ដើម្បីផ្សងសំណាង តាំងពីមុនថ្ងៃសម្រាលឈានមកដល់ម៉្លេះ។ ហើយទីបំផុត លទ្ធផលឆ្នោតបានចេញមកក្នុងថ្ងៃដែលនាងត្រូវសម្រាលកូនស្រីតែម្ដង និងបន្ទាប់ពីសម្រាលរួចប៉ុន្មានម៉ោង ទើបនាងដឹងថានាងបានឈ្នះទឹកប្រាក់ចំនួន១០០,០០០លានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នាង Brenda មានអារម្មណ៍រំភើបជាខ្លាំង ដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់ ដែលមានរឿងល្អៗកើតឡើងមកលើរូបនាងផ្ទាល់ក្នុងថ្ងៃតែមួយបែបនេះ។ ចំពោះលេខផ្សងសំណាងវិញ នាងបានជ្រើសរើសថ្ងៃខែឆ្នាំកំណើតរបស់កូនប្រុសនាងទាំងពីរនាក់ ដើម្បីផ្សងសំណាងផងដែរ។

យ៉ាងណាមិញ ប្រាក់ដែលទទួលបានពីការឆ្នោតផ្សងសំណាង​ នាង Brenda នឹងយកទៅសងប្រាក់កម្ចី ក្រោយពីចំណាយប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ នៃការទិញសន្លឹកឆ្នោត៕

ប្រភព: mirror / yahoo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]