យល់ដឹង៖ ធ្លាប់​ឆ្ងល់​ទេ​ថា ​តើ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណា នៅក្នុងជីវិត? ឬ​មួយជីវិតអ្នក ​នឹង​ទៅដល់​ទី​ណា​បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំក្រោយ? ឬអ្វីដែលជាតំណែងការងារ ដ៏ល្អសម្រាប់អ្នក ហើយតើមុខតំណែង ដែលអ្នកកំពុងធ្វើការសព្វថ្ងៃនេះ នឹងសម្រេចបានក្នុងរយៈពេលវែងដែរឬទេ? 

រូបតំនាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកស្វែងយល់ទាំងអស់គ្នា ៖

♈️ Aries (Mar 21 – Apr 19)

Aries ដែលក្លាហាន មានទំនុកចិត្ត និងស្វាហាប់ គឺមានភាពជាអ្នកដឹកនាំ តាំងពីកើតមក។ ពួកគេមានសុបិនធំ ដែលជាហេតុផលមួយ  ដែលពួកគេពោរពេញទៅដោយ ភាពរីករាយគ្រប់ពេល ។ គុណសម្បត្តិរបស់ពួកគេទាំងអស់នេះ គឺជាតម្រូវការ នៃមុខតំណែងនាំមុខដូចជា CEO ឬ CFO ជាដើម។

♉️ Taurus (Apr 20 – May 20)

ធម្មជាតិនៃការខិតខំប្រឹងប្រែងរបស់ Taureans ធ្វើឲ្យពួកគេ ជាសមាជិកក្រុមដ៏អស្ចារ្យម្នាក់។ ការគ្រប់គ្រងហិរញ្ញវត្ថុ មានភាពងាយស្រួលសម្រាប់ពួកគេ។ ដូច្នេះហើយ ពួកគេហាក់ដូចជា មានភាពរីកចម្រើន នៅក្នុងពិភពហិរញ្ញវត្ថុច្រើន។

♊️ Gemini (May 21 – Jun 20)

មនុស្សដែលមានប្រាជ្ញា Geminis ពេលខ្លះហាក់ដូចជាសកម្មខ្លាំងណាស់ ហើយពួកគេប្រហែលជាមិនចូលចិត្តអង្គុយ នៅតែមួយកន្លែង ហើយធ្វើការនោះទេ។ ពួកគេមានរហ័សរហួន ហាក់ដូចជាសកម្មក្នុងការងារ ដែលត្រូវការចលនាក្នុងរយៈពេលយូរ ដូចជាទេសចរណ៍ជាដើម។

♋️ Cancer (Jun 21 – Jul 22)

Cancer ឆាប់មានអារម្មណ៍ធុញថប់ នោះហើយជាមូលហេតុដែល ពួកគេអាចត្រូវការ ការលើកទឹកចិត្តជាប្រចាំ។ ពួកគេអស្ចារ្យណាស់ នៅពេលនិយាយអំពីការថែទាំ។ ដូច្នេះ ពួកគេស្មោះត្រង់ និង​មានការ​យក​ចិត្ត​ទុក​ដាក់ ​ហើយហាក់​ដូច​ជា​ចូល​រួម​ការងារ​សង្គម​ នៅ​ថ្ងៃ​ណា​មួយ​ដែល​ពួក​គេ​ ចង់ធ្វើ​ទៅតាម​ចិត្ត​របស់​ពួក​គេ។

♌️ Leo (Jul 23 – Aug 22)

ភាពរឹងចចេសដ៏អស្ចារ្យរបស់ពួកគេ និងឆន្ទៈរបស់សត្វតោមួយក្បាលនេះ បន្តដំណើរទៅមុខជានិច្ច។ ជាង​នេះ​ទៅ​ទៀត ពួក​គេអាច​ជា​អ្នក​សិល្បៈ​ដ៏ល្អ​ផង​ដែរ ទោះ​ជា​គេ​​ស្គាល់​សិល្បៈ ​តែ​មួយ​ក៏​ដោយ។ ពួកគេនឹងមិនខុសទេ ក្នុងការជ្រើសរើសវិស័យ ដែលទាក់ទងនឹងសិល្បៈ។

♍️ Virgo (Aug 23 – Sep 22)

Virgos គឺជាមនុស្សដែលមានហេតុផល វិភាគ និងចង់ដឹងចង់ឃើញ។ ពួក​គេ​ត្រូវ​បាន​ធ្វើដំណើរទៅមុខ​ ដោយ​ភាពស្លូត​ត្រង់របស់ពួកគេ។ ដូច្នេះបុគ្គលិកលក្ខណៈដែលមានភាព ជាអ្នកស្រាវជ្រាវរបស់ពួកគេ អាចបណ្តាលឲ្យពួកគេ ចូលទៅក្នុងពិភពនៃអ្នកស៊ើបអង្កេត មេធាវី អ្នកកែសម្រួល អ្នកត្រួតពិនិត្យ ឬអ្នកស្រាវជ្រាវបាន។

♎️ Libra (Sep 23 – Oct 22)

សិល្បៈ និងវិស័យផ្សេងទៀត ដែលទាក់ទងនឹងការធ្វើផែនការ ឬការរចនា គឺជាអ្វីដែលពួកគេអាចមានទំនាក់ទំនងល្អ។ ពួកគេក៏ពូកែយល់ចិត្តមនុស្សផងដែរ។ អ្នករៀបចំផែនការអាពាហ៍ពិពាហ៍ អ្នករចនាផ្ទៃខាងក្នុងសេវាកម្មអតិថិជន និងភ្នាក់ងារទេសចរណ៍ គឺជាតួនាទីដែលពួកគេ ហាក់ដូចជាមានភាពសកម្មនៅក្នុងជីវិត។

♏️ Scorpio (Oct 23 – Nov 21)

ពួកគេចូលចិត្តទទួលយក ការបញ្ហាប្រឈម និងការងារដែលលំបាក។ ពួកគេ​ប្រហែល​ជា​មិន​ចូល​ចិត្ត​ការងារ​នោះ​ទេ ប្រសិន​បើ​គ្មាន​ការ​ស្រាវជ្រាវ ​ត្រូវ​បាន​ទាមទារ។ ដូច្នេះ អ្នកស៊ើបអង្កេត និងអ្នកស្រាវជ្រាវដែលអ្នកធ្លាប់បានស្គាល់ ប្រហែលជាមនុស្ស ក្នុងតារានិករ Scorpios ភាគច្រើន។

♐️ Sagittarius (Nov 22 – Dec 21)

ពួកគេស្អប់នៅពេលដែល ពួកគេត្រូវបានចងដោយច្បាប់ ហើយពេលខ្លះ នេះអាចកំណត់សមត្ថភាពរបស់ពួកគេបាន។ទោះជាយ៉ាងណាក៏ដោយ ពួកគេមានសមត្ថភាព អាចទៅលើសពីនោះផងដែរ តាមរយៈការអត់ធ្មត់ និងការចរចាល្អ។ ពួកគេអាចដំណើរការបានល្អ ក្នុងឧស្សាហកម្មទេសចរណ៍។

♑️ Capricorn (Dec 22 – Jan 19)

ការងារគឺជាអ្វីដែលគ្រប់គ្រងចិត្ត របស់ពួកគេភាគច្រើន។ ពួកគេមានការលះបង់ និងស្មោះត្រង់ចំពោះការងាររបស់ពួកគេណាស់។ដូច្នេះហើយ ការជ្រើសរើសអាជីពក្នុងវិស័យស្ថាបត្យកម្ម ឬវិស្វកម្ម ដែលត្រូវការការអត់ធ្មត់ និងការប្រឹងប្រែងខ្លាំង គឺជាអ្វីដែលពួកគេអាចចូលបាន។

♒️ Aquarius (Jan 20 – Feb 18)

ពួកគេមិនចូលចិត្តការត្រួតត្រា ហើយជាអ្នកស្តាប់ដ៏អស្ចារ្យ។ ពួកគេ​មាន​វិធី​ដោះស្រាយ​ ជីវិត ​និង​បញ្ហា​រៀងៗ​ខ្លួន។ ពួកគេអាចធ្វើការក្នុងវិស័យណាមួយបាន ដរាបណាមានសេរីភាព ហើយពួកគេត្រូវបានអនុញ្ញាត ឲ្យធ្វើការតាមរបៀបរបស់ពួកគេ។

♓️ Pisces (Feb 19 – Mar 20)

ពួកគេ​​អាច​មើល​ឃើញងាយ ​ពី​ទុក្ខ​លំបាក​របស់អ្នកដ៏ទៃ ឬ​ជន​ទុគ៌ត​ ហើយ​ប្រញាប់​ទៅសង្គ្រោះមនុស្សទាំងនោះ។ ពួកគេ​មិនចូលចិត្ត ​ប៉ះពាល់​ដល់​គំនិត​អ្នក​ដទៃ​ទេ ហើយ​នៅ​តែ​រវល់​ច្រើន​ចំពោះខ្លួនឯង។ នេះធ្វើឲ្យពួកគេសមស្រប សម្រាប់វិស័យវេជ្ជសាស្ត្រ និងសុខភាព។

ប្រភព: boldsky.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]