អូស្ត្រាលី៖ គូស្នេហ៍មួយគូមកពីទីក្រុង Launceston នៃប្រទេសអូស្ត្រាលី បានអបអរសំណាងរបស់ខ្លួន ក្នុងការឈ្នះប្រាក់ចំនួន១,០០០,០០០អឺរ៉ូ (ប្រមាណ១.២លានដុល្លារអាមេរិក) ពីឆ្នោតផ្សងសំណាង មុនពេលថ្ងៃរៀបការឈានមកដល់រយៈពេល៧ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្តរជាតិ Mirror កាលពីថ្ងៃចន្ទម្សិលមិញ។

ជាក់ស្ដែង អ្នកស្រី Christine Jane អាយុ៥០ឆ្នាំ និងជាស្ត្រីមេផ្ទះ រួមទាំងដៃគូរបស់អ្នកស្រី គឺលោក Nick អាយុ៥៥ឆ្នាំ និងជាអ្នកបើកបររថយន្ដដឹកអីវ៉ាន់ បានរួមរស់ជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយ និងតែងតែសាកល្បងផ្សងសំណាងឆ្នោតជាតិជារឿយៗ។ ក្រោយមក អ្នកធ្វើការជាមួយនឹងលោក Nick បានណែនាំឲ្យលោកផ្សងសំណាងជាមួយនឹងសន្លឹកឆ្នោត Lotto ម្ដង និងជាលទ្ធផល ធ្វើឲ្យលោកអាចឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះតែម្ដង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះប្រាក់ទាំងនេះ លោក Nick និងប្រពន្ធរបស់គាត់កំពុងគិតគូថានឹងយកទៅធ្វើអ្វីខ្លះ ខណៈអ្នកទាំងពីរក៏ចង់បានផ្ទះថ្មីមួយខ្នងផងដែរ។ ចំណែកអ្នកស្រី Christine វិញ មានបំណងចង់ទៅហែលទឹកលេងកម្សាន្តជាមួយត្រីដូហ្វីន ដែលជាក្ដីស្រមៃរបស់អ្នកស្រីតាំងពីយូរណាស់មកហើយ៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]