អូស្ត្រាលី៖ បុរសម្នាក់អាយុ៣៥ឆ្នាំ និងជាអ្នកមានទ្រព្យស្កុកស្ដម្ភ បានដាក់តាំងរថយន្ដទំនើបៗប៉ុន្មានគ្រឿងក្នុងការិយាល័យរបស់គាត់ផ្ទាល់ ដើម្បីលើកទឹកចិត្តបុគ្គលិកទាំងអស់ ឲ្យខិតខំប្រឹងប្រែងធ្វើការងារ។

ជាក់ស្ដែង លោក James Donatossian បច្ចុប្បន្ន ជាម្ចាស់ក្រុមហ៊ុនបោះពុម្ព Printech និងគ្រប់គ្រងបុគ្គលិកចំនួន២៧នាក់ ក្នុងប្រទេសអូស្ត្រាលី។ ហើយតាមពិតទៅ គាត់មានស្រុកកំណើតមកពីទីក្រុងបាដាដ នៃប្រទេសអ៊ីរ៉ាក់ និងបានភៀសខ្លួនចូលប្រទេសអូស្ត្រាលីជាមួយគ្រួសារ តាំងពីគាត់មានអាយុ១៦ឆ្នាំម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ គាត់បានចូលបម្រើការងារជាអ្នកលក់ប័ណ្ណឥណទាន មុនពេលផ្លាស់ប្ដូរការងារសម្រាប់ក្រុមហ៊ុនថតចម្លងនៅដើមអាយុ២០ឆ្នាំ។ ហើយគាត់បានធ្វើការរយៈពេល៥ឆ្នាំ និងអាចរកប្រាក់ចំណូលបាន១៥០,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំផងដែរ។

តួយ៉ាង គាត់បានចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ក្នុងឆ្នាំ២០១២ ដែលមកទល់ពេលនេះក្រុមហ៊ុនបោះពុម្ព មានតម្លៃ២០លានដុល្លារអាមេរិកឯណោះ។ បន្ថែមពីនេះទៀត គាត់ក៏ជាម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ និងអាជីវកម្មកម្ចីហិរញ្ញវត្ថុទៀតផង ខណៈមានរថយន្ដចំនួន៦គ្រឿង ដែលជាប្រភេទម៉ាក Lamborghini, Ferrari, Bentley, McLaren និង Mercedes

យ៉ាងណាមិញ នៅពេលមកដល់ប្រទេសអូស្ត្រាលីដំបូង គ្រួសាររបស់គាត់មានប្រាក់ចំនួន៩,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយចំពោះការដាក់តាំងរថយន្ដទំនើបៗក្នុងការិយាល័យបែបនេះ គាត់បានធ្វើឡើង ដើម្បីចង់បង្ហាញឲ្យបុគ្គលិកឃើញថា ប្រសិនបើពួកគេទាំងអស់គ្នាខិតខំធ្វើការ ពួកគេនឹងអាចសម្រេចក្ដីស្រមៃផ្សេងៗ ឬក្លាយជាម្ចាស់រថយន្ដទំនើបដូចជាគាត់អីចឹងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]